1. |
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប និង SDF ...
  1. Home|
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប និង SDF ...

ក្រុមហ៊ុន ជីហ្គៀ គ្រុប និង SDF ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមជាងម៉ាស៊ីនត្រជាក់នៅរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ដោយជោគជ័យ

Friday, September 18, 2026•163 Views
Share:

រាជធានីភ្នំពេញ៖ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) និង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) វគ្គបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់សម្រាប់សិក្ខាកាមក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ជាស្ថាពរ ប្រកបដោយផ្លែផ្កា។

Artboard 2.jpg

នៅក្នុងឱកាសបញ្ចប់វគ្គនេះ សិក្ខាកាមដែលជាក្រុមជាងជំនាញទាំងអស់បានទទួល វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងគុណភាពជំនាញវិជ្ជាជីវៈ យ៉ាងឱឡារិក បន្ទាប់ពីបានឆ្លងកាត់ការបណ្ដុះបណ្ដាល ចំនួន ៣ វគ្គពេញលេញ ពីសំណាក់គ្រូឧទ្ទេស និងក្រុមអ្នកជំនាញបច្ចេកទេសជាន់ខ្ពស់របស់ក្រុមហ៊ុន ជីហ្គៀ គ្រុប។

Artboard 4~1.webp

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹងបច្ចេកទេស និងបទដ្ឋានសុវត្ថិភាពដល់ជាងម៉ាស៊ីនត្រជាក់កម្ពុជា ឱ្យក្លាយជា «អ្នកជំនាញអាជីពពិតប្រាកដ» ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។

Artboard 3~1.webp

វិញ្ញាបនបត្រដែលទទួលបាននៅពេលនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់សិក្ខាកាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការធានានូវស្ដង់ដារ និងគុណភាពសេវាកម្មក្នុងការដំឡើង ថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់ជូនអតិថិជនប្រកបដោយទំនុកចិត្តខ្ពស់។

Artboard 5~1.webp

ក្រុមហ៊ុន ជីហ្គៀ គ្រុប និង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅតែបន្តប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ធនធានមនុស្ស និងពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើនជាលំដាប់។

#GGEARGroup #SDF #LGTechnicalTraining #SkillDevelopment #HVACTechnician #PhnomPenhSpa