ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ — ក្រុមហ៊ុន LG Electronics បានបង្កើតកំណត់ត្រាថ្មីមួយទៀត ដោយរោងចក្រផលិតរបស់ខ្លួននៅរដ្ឋ Tennessee សហរដ្ឋអាមេរិក បានផលិតម៉ាស៊ីនបោកគក់សរុបលើសពី ១០ លានគ្រឿង ក្នុងរយៈពេលមិនដល់ ៨ ឆ្នាំផង ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០១៨។

តួលេខ ១០ លានគ្រឿងនេះ មិនមែនជាចំនួនតិចតួចឡើយ ប៉ុន្តែវាគឺជាសក្ខីភាពដ៏រឹងមាំដែលបង្ហាញពី ទំនុកចិត្តដ៏លើសលប់របស់អ្នកប្រើប្រាស់ ទៅលើគុណភាព ភាពធន់ និងបច្ចេកវិទ្យាទំនើបរបស់ម៉ាស៊ីនបោកគក់ LG ដែលអាចបំពេញតម្រូវការទីផ្សារបានយ៉ាងឆាប់រហ័ស និងមានស្តង់ដារខ្ពស់។

ចំណុចសំខាន់ៗនៅពីក្រោយជោគជ័យនេះរួមមាន៖
• ការវិនិយោគដ៏ធំ៖ LG បានបោះទុនវិនិយោគប្រមាណ ៥០០ លានដុល្លារអាមេរិក លើរោងចក្រនេះ ដោយពង្រីកខ្សែសង្វាក់ផលិតកម្មពីម៉ាស៊ីនបោកគក់ទ្វារមុខ ទៅជាម៉ាស៊ីនបោកគក់ទ្វារលើ ម៉ាស៊ីនសម្ងួត និង LG WashTower™។
• ដឹកជញ្ជូនរហ័សទាន់ចិត្ត៖ ការផលិតផ្ទាល់នៅអាមេរិកបានជួយកាត់បន្ថយពេលវេលាផ្គត់ផ្គង់ទៅកាន់ហាងលក់រាយ ពីច្រើនសប្តាហ៍ មកត្រឹមតែ ១ ទៅ ២ សប្តាហ៍ ប៉ុណ្ណោះ។
• រោងចក្រឆ្លាតវៃបំពាក់ដោយ AI៖ រោងចក្រនេះត្រូវបានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ទទួលស្គាល់ជា «Lighthouse Factory» ក្នុងឆ្នាំ ២០២៣ ដោយប្រើប្រាស់បច្ចេកវិទ្យា AI, Big Data, IoT មនុស្សយន្ត និងប្រព័ន្ធ AI ត្រួតពិនិត្យគុណភាពផលិតផលឱ្យមានស្តង់ដារស្មើគ្នា។ បច្ចុប្បន្ន LG ក៏កំពុងសាកល្បងមនុស្សយន្ត AI ឈ្មោះ LG CLOiD™ នៅក្នុងដំណើរការផលិតកម្មផ្ទាល់ផងដែរ។
លោក Baek Seung-tae ប្រធានក្រុមហ៊ុន LG Home Appliance Solution បានបញ្ជាក់ថា កំណត់ត្រា ១០ លានគ្រឿងនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃអាជីវកម្មម៉ាស៊ីនបោកគក់របស់ LG នៅទីផ្សារអាមេរិកខាងជើង ហើយក្រុមហ៊ុននឹងបន្តច្នៃប្រឌិតបច្ចេកវិទ្យាផលិតកម្មបន្ថែមទៀតដើម្បីជំរុញកំណើននាពេលអនាគត។
ប្រភព៖ LG Newsroom