1. |
  2. News/Press Release|
  3. The New Era of LG Cambodia
  1. Home|
  2. News/Press Release|
  3. The New Era of LG Cambodia

GGear Group និង LG ប្រកាសបើកទំព័រ “The New Era of LG Cambodia” បង្កើតរបត់ថ្មីនៃការចែកចាយគ្រឿងអេឡិចត្រូនិច

Friday, September 18, 2026•521 Views
Share:

រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៦ — ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics បានរួមគ្នាប្រកាសបើកទំព័រ «The New Era of LG Cambodia» ក្នុងព្រឹត្តិការណ៍ជួបជុំដៃគូអាជីវកម្មប្រចាំឆ្នាំ ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ព្រឹត្តិការណ៍ដ៏ធំនេះមានការចូលរួមពីបណ្តាញតំណាងចែកចាយ មកពី ២៥ រាជធានី-ខេត្ត ដៃគូពាណិជ្ជកម្ម (B2B) និងភ្ញៀវកិត្តិយសជាង ៦០០ នាក់ ដើម្បីអបអរសាទរខួប ១៥ ឆ្នាំនៃក្រុមហ៊ុន GGear Group (2011–2026) ព្រមទាំងប្រកាសរបត់យុទ្ធសាស្ត្រថ្មីក្នុងការចែកចាយគ្រឿងអេឡិចត្រូនិច LG នៅកម្ពុជាឱ្យកាន់តែរឹងមាំ និងបន្តរីកចម្រើនរួមគ្នា។

Artboard 1.jpg

ពិធីជួបជុំគ្រួសារដៃគូអាជីវកម្មក្រោមប្រធានបទ «LG Night 2026: The New Era of LG Cambodia» គឺជាវេទិកាយុទ្ធសាស្ត្រថ្មីរវាងក្រុមហ៊ុន GGear Group ក្រុមហ៊ុន LG Electronics និងបណ្តាញតំណាងចែកចាយទូទាំងប្រទេស។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើលទ្ធផលអាជីវកម្មកន្លងមក កំណត់ទិសដៅលក់សម្រាប់ដំណាក់កាលក្នុងបរិបត់ថ្មី និងពង្រឹងទំនុកចិត្តអាជីវកម្មជាមួយដៃគូចែកចាយ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏បានផ្តល់នូវកម្មវិធីលើកទឹកចិត្តសម្រាប់ដៃគូអាជីវកម្ម និងការចាប់រង្វាន់សំណាងជូនដល់ដៃគូអាជីវកម្មឆ្នើមដែលបានរួមដំណើរ និងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំកន្លងមក។

Artboard 11.jpg

របត់យុទ្ធសាស្ត្រនៃ «The New Era» របស់ GGear Group ត្រូវបានជំរុញតាមរយៈទិសដៅសំខាន់ៗរួមមាន៖ ការផ្ទេររចនាសម្ព័ន្ធមកក្រោម LG Singapore ដើម្បីពង្រីកថវិកាទីផ្សារ និងពន្លឿនសេវាកម្ម, ពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកលដោយនាំចូលផ្ទាល់តាមផ្លូវទឹកពីរោងចក្រអន្តរជាតិ (ចិន ឥណ្ឌូនេស៊ី វៀតណាម កូរ៉េ និងឥណ្ឌា) ជាមួយការគ្រប់គ្រងស្តុកតាម GGEAR Dealer Portal, ការបញ្ជាផលិតម៉ូដែលផ្តាច់មុខបំពាក់ស្លាកអក្សរខ្មែរ (Khmer Label) ដើម្បីទប់ស្កាត់ការនាំចូលក្រៅផ្លូវការ និងការពារតម្លៃទីផ្សារជូន Dealer ស្របច្បាប់, ព្រមទាំងការនាំមុខគេលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និង LG ThinQ ដើម្បីឆ្លើយតបនឹងការរស់នៅឆ្លាតវៃ និងសន្សំសំចៃថាមពលខ្ពស់។

Artboard 14.jpg

ថ្លែងនៅក្នុងពិធីជួបជុំដ៏មហោឡារិកនេះ ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGear Group បានគូសបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ ២០១១ មក GGear បានរីកចម្រើនឆ្ងាយពីចំណុចចាប់ផ្តើម ដោយពង្រីកលើសពីគ្រឿងអេឡិចត្រូនិក ទៅកាន់វិស័យលក់រាយ ការចែកចាយ សេវាកម្ម ដំណោះស្រាយពាណិជ្ជកម្ម និងជណ្តើរយន្ត។ ប៉ុន្តែអ្វីដែលជាមោទនភាពពិតប្រាកដ មិនមែនទំហំនៃការរីកធំធាត់របស់ក្រុមហ៊ុននោះទេ គឺអត្ថន័យនៃ "Growing Together - រីកចម្រើនរួមគ្នា" តាមរយៈការបានឃើញដៃគូអាជីវកម្មរបស់យើងរីកចម្រើនជាមួយគ្នា ចាប់ពីហាងតូចៗ រហូតពង្រីកខ្លួនកាន់តែធំ និងមានប្រព័ន្ធគ្រប់គ្រងរឹងមាំ ផ្អែកលើការគាំទ្រគ្នាទៅវិញទៅមក ទាំងផ្នែកទីផ្សារ បច្ចេកវិទ្យា និងការគ្រប់គ្រងអាជីវកម្ម»។

ជាមួយគ្នានេះ ក្នុងរាត្រីនោះក៏មានការប្រកាសជាយុទ្ធសាស្ត្រដ៏សំខាន់មួយ គឺការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងរបស់ LG Electronics ប្រចាំកម្ពុជា ពីសាខាប្រទេសថៃ ទៅកាន់សាខាប្រទេសសិង្ហបុរីវិញ។

Artboard 3.jpg

ពាក់ព័ន្ធនឹងរបត់ថ្មីនេះ លោក Hwan Soo An នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖«នេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូររចនាសម្ព័ន្ធក្រុមហ៊ុនប៉ុណ្ណោះទេ។ ការផ្លាស់ប្តូរនេះផ្តល់ឱ្យកម្ពុជានូវទំនាក់ទំនងកាន់តែរឹងមាំជាមួយបណ្តាញអាជីវកម្មរបស់ LG ទាំងក្នុងតំបន់ និងសកលលោក ហើយអ្វីដែលសំខាន់បំផុតនោះគឺ ការតភ្ជាប់ទៅកាន់មជ្ឈមណ្ឌលផលិតកម្មសកលរបស់យើង។ យើងនឹងមានប្រភពផ្គត់ផ្គង់ផលិតផលពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ចិន កូរ៉េ និងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក»។

Artboard 17.jpg

ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុន GGear Group និងបណ្តាញតំណាងចែកចាយរបស់ខ្លួននូវភាពបត់បែនកាន់តែខ្លាំង ក្នុងការស្វែងរកប្រភពផលិតផលពីបណ្តារោងចក្រដែលសមស្របបំផុត ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន ធានាការផ្គត់ផ្គង់ផលិតផលបានគ្រប់គ្រាន់ និងផ្តល់ជូននូវតម្លៃកាន់តែប្រកួតប្រជែងសម្រាប់អតិថិជនកម្ពុជា។

DSC06533.jpg

ស្របពេលជាមួយគ្នានៃការបោះជំហានចូលបរិបទថ្មីនេះ ឧកញ៉ា សុខ ពិសិដ្ឋ បានបន្ថែមទៀតថា៖

«ក្នុងបរិបទដែល AI និង Smart Living កំពុងផ្លាស់ប្តូររបៀបរស់នៅយ៉ាងឆាប់រហ័ស ខ្ញុំចង់ឱ្យដៃគូអាជីវកម្មទាំងអស់ប្រែក្លាយពីអ្នកលក់ធម្មតា ទៅជា "អ្នកផ្តល់ដំណោះស្រាយសម្រាប់ការរស់នៅ" ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនសម័យថ្មី។ ទន្ទឹមនឹងនេះ ខ្ញុំមានមោទនភាពបំផុតដែលយើងតែងប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្មស្របច្បាប់ ១០០% និងបង់ពន្ធត្រឹមត្រូវជានិច្ច។ ទោះបីកន្លងមកត្រូវប្រឈមនឹងការប្រកួតប្រជែងយ៉ាងលំបាក ក៏យើងមិនដែលបោះបង់ជំហរដ៏ត្រឹមត្រូវនេះឡើយ ពីព្រោះភាពស្របច្បាប់ និងភាពស្មោះត្រង់ គឺជាគ្រឹះដ៏រឹងមាំក្នុងការកសាងទំនុកចិត្តប្រកបដោយនិរន្តរភាព»។

Artboard 12.jpg

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបានដាក់បង្ហាញជាផ្លូវការនូវកាតាឡុកផលិតផលទំនើបជំនាន់ថ្មី ដែលបំពាក់បច្ចេកវិទ្យាឆ្លាតវៃឈានមុខគេ៖

• ម៉ាស៊ីនត្រជាក់ (Air Solutions)៖ ម៉ាស៊ីនត្រជាក់គេហដ្ឋាន LG DUALCOOL™ និងម៉ាស៊ីនត្រជាក់ពាណិជ្ជកម្ម (Cassette, Floor Standing, Ceiling Concealed Duct) បំពាក់បច្ចេកវិទ្យា DUAL Inverter សន្សំសំចៃភ្លើង ៧០%, ត្រជាក់លឿន ៤០%, បន្សុទ្ធខ្យល់ Plasmaster™ Ionizer, បន្ទះស្ពាន់ Gold Fin ធន់រឹងមាំ និងកម្លាំងផ្លុំខ្យល់ឆ្ងាយដល់ ៣០ ម៉ែត្រ។

• ទូទឹកកកឆ្លាតវៃ (Intelligent Refrigeration)៖ ជម្រើសសម្បូរបែបចាប់ពី One Door, Two Door, Side-by-Side រហូតដល់ Four Door French Door ប្រណីត ដំណើរការដោយប្រព័ន្ធ LinearCooling™ រក្សាស្ថិរភាពត្រជាក់, DoorCooling+™, បន្ទះកម្ចាត់ក្លិន Hygiene Fresh+™, បច្ចេកវិទ្យា Evercool™ រក្សាភាពត្រជាក់ពេលដាច់ភ្លើង ៩ ម៉ោង និងកញ្ចក់ InstaView™ គោះពីរដងភ្លឺ (Knock Knock)។

• ម៉ាស៊ីនបោកគក់ (Smart Laundry)៖ ប៉មបោក-សម្ងួត WashTower™, ម៉ាស៊ីនបោកទ្វារមុខ (Front Load), ទ្វារលើ (Top Load) និង Smart Inverter ដំណើរការដោយបញ្ញាសិប្បនិម្មិត AI DD™ វិភាគនិងការពារសាច់ក្រណាត់វៃឆ្លាត និងបច្ចេកវិទ្យាបោកគក់ល្បឿនលឿន TurboWash™។

• ទូរទស្សន៍ឆ្លាតវៃ (Next-Gen AI TV)៖ ជម្រើសទំហំចាប់ពី 32 អ៊ីញ រហូតដល់ទំហំយក្ស ១០០ អ៊ីញ (រួមមាន Smart TV, UHD 4K, QNED Mini LED និងកំពូលទូរទស្សន៍ OLED evo C6/G6) ដំណើរការដោយបន្ទះឈីប Alpha AI Processing Engine, ប្រព័ន្ធប្រតិបត្តិការ webOS ផ្អែកលើទស្សនវិស័យ F.U.N (First, Unique, New) ព្រមទាំងការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីគេហដ្ឋានឆ្លាតវៃ LG ThinQ™។

Artboard 5.jpg

ភាពជាដៃគូរយៈពេល ១៥ ឆ្នាំ មិនត្រឹមតែជំរុញកំណើនធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សង្គមកម្ពុជាយ៉ាងសកម្ម តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនជាង ៧,០០០ នាក់, បង្កើតមន្ទីរពិសោធន៍បច្ចេកវិទ្យា ២ កន្លែង, ឧបត្ថម្ភសាលារៀនតាមព្រំដែន, បរិច្ចាគឈាមជាប្រចាំ និងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ជារៀងរាល់ឆ្នាំ។ ការឈានចូល «The New Era» គឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តបោះជំហានប្រកបដោយចីរភាព និងគុណតម្លៃរួមសម្រាប់សង្គម។

Artboard 16.jpgArtboard 15.jpgArtboard 13.jpg

ទំនាក់ទំនងផ្នែកសារព័ត៌មាន (Media Contact)៖

ផ្នែកទំនាក់ទំនងសាធារណៈ និងទីផ្សារ (PR & Communications Division) – GGear Group

ទូរស័ព្ទ៖ (+855) 23 888 168 / (+855) 12 888 168 | អ៊ីមែល៖ [email protected] | គេហទំព័រ៖ www.ggear.com.kh