កម្មវិធី LG Inverter 2018 តួនាទីដ៏សំខាន់នៃបច្ចេកវិទ្យា LG Inverter ក្នុងការបង្កើតនូវឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះដ៏ល្អប្រសើរ

ថ្ងៃអង្គារ ទី17 ខែកក្កដា ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics បានរៀបចំកម្មវិធី LG Inverter 2018​Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ ដែលមានការដាក់តាំងផលិតផលដែលបំពាក់ដោយបច្ចេកវិទ្យា Inverter ទាំងអស់ ដោយកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ The Great Duke Phnom Penh ដែលមានវត្ថមានអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស​​ ដៃគូរអាជីវកម្ម និង អ្នកសារពត៏មានជាច្រើន ប្រមាណជាង 200 នាក់។

គុណសម្បត្តិដ៏សម្ងាត់នៃ Inverter ម៉ូទ័រ និងកុំប្រេសស័ររបស់ LG ទៅលើម៉ូដែលធម្មតា គឺមានការគ្រប់គ្រងល្បឿនបានយ៉ាងច្បាស់លាស់ មិនថាវាជាម៉ាស៊ីនបោកគក់ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនMicrowave ម៉ាស៊ីនបូមធូលី នោះទេ។ LG Inverter ធ្វើការកំណត់ល្បឿន និងធ្វើការបង្វិលម៉ូទ័រកុំប្រេសស័រ ដែលអាស្រ័យលើស្ថានភាពល្បឿនយ៉ាងស្វ័យប្រវត្តិ ដើម្បីបង្កើននូវប្រសិទ្ធភាពដោយប្រើប្រាស់ថាមពលតិច និងសម្លេងស្ងាត់ល្អ។

ហេតុដូច្នេះហើយបានជាក្រុមហ៊ុន LG ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដ៏មានប្រជាប្រិយភាព និងឈានមុខគេ ហើយផ្តល់នូវ ប្រសិទ្ធភាពថាមពលខ្ពស់  និង សមត្ថភាពពិសេសខុសគេ ព្រមទាំងមានមុខងារស្រួលប្រើជាច្រើនទៀត ដើម្បីបំពេញចិត្តរបស់អតិថិជន ។

  • បច្ចេកវិទ្យា LG Smart Inverter របស់ម៉ាស៊ីនបោកសំលៀកបំពាក់៖ បច្ចេកវិទ្យា Inverter ធ្វើ អោយការបោកគក់ម្តងស៊ីភ្លើងត្រឹមតែ 67 វ៉ាត់តែប៉ុណ្ណោះ ។ វាស៊ីភ្លើងតិចជាងប្រភេទម៉ាស៊ីនបោកគក់ធម្មតា 36 %  គឺស៊ីភ្លើងស្មើនឹងម៉ាស៊ីនសម្ងួតសក់រយៈពេល 4 នាទី។ នេះមិនមែនមានន័យការប្រើថាមពលតិចហើយបោកមិនស្អាតនោះទេ សំលៀកបំពាក់បោកគក់រួចចេញមកក្រៅនៅតែស្រស់ស្អាតជានិច្ច។
  • បច្ចេកវិទ្យា Inverter Linear Compressor​ របស់ទូរទឹកកក៖ បំពាក់ក្នុងទូរទឹកកករបស់ក្រុមហ៊ុន LG អាចរក្សាអាហារអោយនៅស្រស់បានរយៈពេលយូរ ដោយសារតែបច្ចេកវិទ្យា Inverter ធ្វើការរក្សាសីតុណ្ហភាពអោយប្រែប្រួលបានយ៉ាងល្អប្រសើរ។ ទូរទឹកកក LG កំណត់សីតុណ្ហភាពខាងក្នុងទូរទឹកកកក្នុងគម្លាត ±5˚C អង្សារសេ ពាក់កណ្តាលនៃសីតុណ្ហភាពចុះឡើងនៃ ទូរទឹកកក ម៉ូដែលគ្មាន Inverter  ដែលឡើងចុះក្នុងសីតុណ្ហភាព (±1.0˚C). អង្សារសេ។
  • ម៉ាស៊ីនត្រជាក់ Dual Inverter Compressorសម្រាប់ម៉ាស៊ីនត្រជាក់ក្នុងផ្ទះ LG Inverter ធានាអានុភាពត្រជាក់ដ៏អស្ចារ្យ និងការសន្សំសំចៃអគ្គីសនីបានយ៉ាងល្អ។ ម៉ាស៊ីនត្រជាក់របស់ ក្រុមហ៊ុន LG ប្រើប្រាស់អគ្គិសនីតិចជាងមុន 70% និងផ្តល់ភាពត្រជាក់ជាងមុន 40% លឿនជាងម៉ាស៊ីនត្រជាក់ធម្មតា ដែលមិនប្រើបច្ចេកវិទ្យា Inverter​ ។​
  • ជាឧបករណ៍ក្នុងផ្ទះបាយដ៏ចំណាន ៖​ បច្ចេកវិទ្យា Inverter ផ្តល់ថាមពលដល់ Microwave លើសពីមុន ដោយផ្តល់ កំដៅដល់អាហារខ្លាំង និងលឿនជាងមុន។ តាមរយៈការកំណត់សីតុណ្ហភាពនៃ Microwave ដែលកាត់បន្ថយគម្លាតសីតុណ្ហភាពត្រឹមតែ 3 អង្សាសេ ហើយវាជាផ្នែកគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងម៉ូដែលមិនមាន Inverter ដែលធានាបាននូវអាហារឆ្អិនល្អក្នុងរយៈពេលយ៉ាងលឿន។

នាក្នុងឪកាសនោះ លោក ឧកញ្ញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានមានប្រសាសដែរថា “ ពីមួយដំណាក់កាលទៅមួយដំណាក់កាលក្រុមហ៊ុន G Gear ក៏ដូចជា ក្រុមហ៊ុន LG យើងតែងតែគិតគូរសំរាប់ផលិតផលដែលនឹងត្រូវនាំចូលមកក្នុងប្រទេសកម្ពុជារបស់យើង ។ ជាពិសេសការអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតផលរបស់ LG អោយត្រូវនឹងតំរូវការនឹងសេចក្តីចាំបាច់​ក្នុងការប្រើប្រាស់សំរាប់ អតិថិជនក្នុងស្រុករបស់យើង ។  Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ LG Inverter ជាក្បាលម៉ាស៊ីននៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលរក្សាថាមពលបានរហូតដល់ទ្វេដង និងដំណើរការបានយ៉ាងល្អប្រសើរ និងបានធ្វើអោយឧបករណ៍ប្រើប្រាស់របស់ ក្រុមហ៊ុន LG ក្លាយជាស្តង់ដាឧស្សាហ៍កម្មសកលលោក។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានអោយដឹងដែលថា ហេតុអ្វីបានជា Inverter  របស់ LG វាប្រសើរជាងគេ? ដោយសារតែបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ LG មិនត្រឹមតែជួយសន្សំសំចៃភ្លើងប៉ុណ្ណោះទេ វាថែមទាំងធ្វើជួយអោយគ្រប់ផលិតផលទាំងអស់ដំណើរការប្រកបដោយប្រសិទ្ធភាពនិងមានភាពយូរអង្វែង។ ដូចជាវាដំណើរបានលឿងនិងប្រកបដោយប្រសិទ្ធភាពនៅលើម៉ាស៊ីនបោកគក់, វាត្រជាក់កាន់តែលឿននិងមានសម្លេងតិចបំផុតសម្រាប់ម៉ាស៊ីនត្រជាក់, ដោយឡែកសម្រាប់ទូរទឹកកកវាជួយអោយអាហារបន្លែនៅស្រស់ ដូចធម្មជាតិបានយូរជាងគេព្រមមកជាមួយកម្មវិធីបំបាត់ក្លិនយ៉ាងមានអនាម័យថ្មី។ ជាពិសេស Inverter ជួយកាត់បន្ថយការគំរាមកំហែងនៃផលប៉ះពាល់ដល់បរិស្ថាន ដែលក្រុមហ៊ុន LG បានសហការជាមួយនឹងអង្គការបរិស្ថានពិភពលោកដើម្បីជួយដល់ផែនដីនេះអោយកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជាតិ។

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញផលិតផលស៊េរីថ្មីៗ របស់ LG ទាំងអស់នេះបាននៅតាមហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 www.ggear.com.kh

You May Read

LG ប្រកាសលក់ទូរទស្សន៍ OLED 8K ដំបូងគេបំផុតលើលោក

Wednesday, June 05, 2019

ទូរទស្សន៍អេក្រង់ទំហំ 88 អ៊ីញប្រភេទ OLED TV ផ្តល់ជូននូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយបទពិសោធន៏នៃបច្ចេកវិទ្យាអេឡិចត្រូនិចនាំមុខគេរបស់ក្រុមហ៊ុន LG ក្រុងសេអ៊ូលថ្ងៃទី 3 ខែមិថុនាឆ្នាំ 2019 LG Electronics បានប្រកាសអំពីការចាប់ផ្តើមលក់ទូរទស្សន៍ OLED TV 8K ដំបូងគេបង្អស់នៅលើពិភពលោក (ម៉ូដែល 88Z9) ជាមួយនឹងការប...

G GEAR ក្លាយជាក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិចដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបាន ISO 9001:2015 

Tuesday, May 28, 2019

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី27 ខែ ឧសភា ឆ្នាំ 2019 ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធពិធីអបអរសារទ ដែលក្រុមហ៊ុនទទួលបានវិញ្ញបនប័ត្រ ស្ដង់ដាគ្រប់គ្រង គុណភាពថ្នាក់ ISO 9001:2015 ។  កម្មវិធីនេះប្រព្រឹត្តឡើងនៅ ស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន  ផ្ទះលេខ135 មហាវិថីព្រះមុនីវង្ស សង្កាត់ 7 មករា រាធានីភ្នំពេញ ដែលម...

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ

Thursday, May 23, 2019

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត​ គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ ដែលមានអាសយដ្ឋាន  ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី 23 ខែ ឧសភា ឆ្នាំ 2019 ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន កុស...

LG ដាក់បង្ហាញម៉ាស៊ីនត្រជាក់ដែលមានតំលៃថ្លៃជាងគេក្នុងប្រទេសកម្ពុជា គឺ LG Dual Cool with Air Purifying System

Wednesday, April 24, 2019

បរិសុទ្ធគ្រប់ដង្ហើមចេញចូល ជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ និងសន្សំសំចៃភ្លើងច្រើនជាងមុន   ថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG  Dual Cool ស៊េរីថ្មីជាមួយប្រព័ន្ធបន្សុទ្ធខ្យល់  របស់ខ្លួនដែលបំពាក់នូវមុខងារថ្មីៗជា...