Monday, September 19, 2016
40 Views
Continue read on your phone

GGear organizes its 2016 annual tour

កាលពីថ្មីៗកន្លងនេះ ក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខផលិតផលអេឡិចត្រូនិកម៉ាក LG ប្រចាំទីផ្សារប្រទេសកម្ពុជា បានរៀបចំដំណើរកំស្ដានប្រចាំឆ្នាំយ៉ាងធំមួយ ជូនដល់បុគ្គលិករបស់ខ្លួនទាំងអស់នៅទូទាំងប្រទេសចំនួនប្រមាណ 280 នាក់ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ឧកញ៉ា សុខ ពិសិដ្ឋ ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន ggear រួមជាមួយនឹងលោក Bong Soek Kim នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរកំសាន្តរួមគ្នាទៅកាន់ខេត្តព្រះសីហនុ ។

កម្មវិធីនេះ គឺក្រុមហ៊ុន GGear បានរៀបចំរយ:ពេលចំនួនបីថ្ងៃគឺចាប់ពីថ្ងៃទី 15 រហូតដល់ ថ្ងៃទី 17 ខែកញ្ញានេះកន្លងទៅនេះ។ ព្រឹត្តិកាណ៍ដ៏ធំនេះគឺជាលើកទីបីហើយ ដែលក្រុមហ៊ុន បានរៀបចំឡើង ហើយក្នុង គោលបំណង បង្កើនចំណងមិត្តភាពការងារ ការបណ្ដុះគំនិតនៃការទទួលខុសត្រូវនិងភាពជាអ្នកដឹងនាំក្នុងការងារ និង ដើម្បីអបអរសារទរខួប 5 ឆ្នាំ របស់ក្រុមហ៊ុន GGear ។

គួរបញ្ជាក់ថា រហូតពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GGear និង LG Electronics បានសហការគ្នានាំមកនូវផលិតផលប្រើប្រាស់អេឡិចត្រូនិកម៉ាក LG ជាច្រើនប្រភេទ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា នៅក្នុងនោះរួមមានដូចជា ទូរស័ព្ទដៃ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ស្តើង OLED TV ទូរទឹកកក ឧបករណ៍បំពងសំលេង ម៉ាស៊ីនបោកគក់ស៊េរីថ្មីទំនើបបំផុត និងឧបករណ៏ប្រើប្រាស់ជាច្រើនផ្សេងៗទៀតដែលមានសមត្ថភាពនិងសន្សំសំចៃអគ្គីសនីបានខ្ពស់រួមទាំងមានអត្ថប្រយោជន៍ជាច្រើនទៀត ។

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh