LG ដាក់បង្ហាញម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

ថ្ងៃចន្ទ ទី15 ខែកក្កដា ឆ្នាំ2019 នេះ ក្រុមហ៊ុន LG Electronics និង​ ក្រុមហ៊ុន ជីហ្គៀ (G Gear)  ប្រារព្ធពិធីសម្ពោធ ផលិតផលថ្មីម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃ​ ។ ជាក់ស្ដែង ពិធីសម្ពោធនេះប្រារព្ធនៅ LG Premium Brandshop ដែលមានអាស័យដ្ឋាន ផ្ទះលេខ 135 មហាវិថីព្រះមុនីវង្ស សង្តាត់ មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

ដោយសារតែមានការគ្រាំទ្រពីអ្នកប្រើប្រាស់នូវម៉ាស៊ីនបោកសំលៀកបំពាក់ម៉ាកសញ្ញា LG នៅលើទីផ្សារកាន់តែច្រើនទៅ ពីមួយឆ្នាំ ទៅមួយឆ្នាំ ​ទើបធ្វើអោយក្រុមហ៊ុន LG Electronics បានបង្តើតនូវបច្ចេកវិទ្យាដ៏ឆ្លាតវៃ និង អស្ចារ្យ សំរាប់សំរួលក្នុងការប្រើប្រាស់ នោះគឺ ម៉ាស៊ីនសម្ងួត LG Dryer  ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump ។ ហើយម៉ាស៊ីនសម្ងួតនេះ និងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ ។

ម៉ាស៊ីនសម្ងួត LG Dryer  ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump គឺជាម៉ាស៊ីនសម្ងួតជំនាន់ទី 3 របស់ក្រុមហ៊ុន LG Electronics​ វាផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យ និង ផាសុកភាព ។ សមត្ថភាពរបស់ម៉ាស៊ីនសម្ងួត LG Dryer  មានលក្ខណះខុសពីម៉ាស៊ីនសម្ងួតធម្មតាដូចជា ៖

  • DUAL Inverter Heat Pump™

ជាបច្ចេកវិទ្យា កុំប្រែសសឺរភ្លោះ ដែល​ ប្រើនៅថាមពលដ៏អស្ចារ្យ  សន្សំសំចៃថាមពល និង ពេលវេលាទ្វេដង  កាត់បន្ថយសំលេងរំខាន បានយ៉ាងមានប្រសិទ្ធភាព ។

  • Gentle Care

ដំណើរការសម្ងួតក្នុងសីតុណ្ហភាពទាប  ដើម្បីជួយកាត់បន្ថយការខូច ឬ ​រួញ សាច់ក្រណាត់ និង​ជួយរក្សាសាច់ក្រណាត់បានយ៉ាងល្អ ។

  • Eliminates up to 99.9 of Allergens

ជាមុខងារកំចាត់ចោលនៅបាក់តេរីកង្វក់ និង អាឡែកហ្ស៊ី​ ផ្សេងៗ ជាប់នៅសាច់ក្រណាត់ ដែលបណ្ដាលអោយមានផលប៉ះពាល់ដល់ផ្លូវដង្ហើមកុមារ បានរហូតដល់ 99.9% ដែលទទួលបាន  វិញ្ញាបនបត្រ័ ទទួលស្គាល់ ពី BAF (British Allergy Foundation ) ។

  • Auto Cleaning Condenser

បង្កើតឡើងជាមួយតម្រងពីរដែលអាចរក្សាភាពស្អាតរបស់ធុងចម្រោះនេះ ធ្វើឱ្យម៉ាស៊ីនសម្ងួតរក្សាការដំណើរការស្ងួតខ្ពស់ដោយការច្រោះចេញសំណើមពីសំលៀកបំពាក់។

ម្យ៉ាងទៀតមុខងារលាងសំអាតដោយស្វ័យប្រវតិ្ត  គឺរក្សានូវដំណើរការនៃការសម្ងួតល្អ  Auto CLeaning Condenser ផ្តល់នូវលំហូខ្យល់ដ៏ត្រឹមត្រូវ ដែលភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាសម្ងួតនៃសំណើមលើសម្លៀកបំពាក់និងកំណត់ពេលស្ងួតដោយស្វ័យប្រវត្តិ។

  • Smart ThinQ™

ផ្ដល់ជូ​នភាពងាយស្រួលជាងមុនជាមួយ Smart ThinQ ™

ពីការគ្រប់គ្រងប្រតិបត្តិការរបស់ម៉ាស៊ីនតាមរយៈការតភ្ជាប់ពីចម្ងាយ។ អនុញ្ញាតឱ្យអ្នកបញ្ជាម៉ាស៊ីនសម្ងួតពីគ្រប់ទីកន្លែងគ្រប់ពេលតាមរយៈការភ្ជាប់ Wi-Fi

  • Saving Money and Time

បច្ចេកវិទ្យាកូនកាត់ Eco Hybrid™ គឺធ្វើអោយអ្នកអាចសំន្សំសំចៃថាមពលក៏បាន និង ពេលវេលាក៏បាន​​   បច្ចេកវិទ្យានេះនឹងផ្តល់ជូនជម្រើសដើម្បីសន្សំសំចៃថាមពលឬពេលវេលា វាអាស្រ័យទៅលើរបៀបរស់នៅរបស់អ្នកប៉ុណ្ណោះ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ដែរ

“ថ្ងៃនេះខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានណែនាំនូវផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់មួយទៀតគឺម៉ាស៊ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump  យើងកត់សម្គាល់ឃើញថាមានការកើនជាឡើងខ្លាំងមួយរយះចុងក្រោយចំពោះការប្រើប្រាស់ផលិតផលអេឡិចត្រូនិចដើម្បីកាត់បន្ថយកម្លាំងក្នុងគ្រួសារ ព្រមទាំងសន្សំពេលវេលាសម្រាប់គូស្វាមីភរិយាថ្មីថ្មោង ក៏ដូចជាគ្រួសារដែលមានចំនូលពីមធ្យមឡើងទៅ បញ្ហាអនាម័យរឹតតែត្រូវបានអោយតម្លៃខ្ពស់ចំពោះផលិតផលទាំងអស់សម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ។

លោកបានបន្ដទៀតផងដែរថា ម៉ាស៊ីនសម្ងួត LG Dryer អាចបំពេញតាមតម្រូវការនិងបំណងប្រាថ្នារបស់អតិថិជនបាន វាគឺជាផលិតផលដែលអ្នករាល់គ្នានឹងពេញចិត្តបំផុតក្នុងការជួយសម្រួលអោយប្រសើរឡើងនូវគុណភាពជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់ៗគ្នា” ។

អ្វីដែលគួរអោយសរសើរនោះគឺក្រុមហ៊ុន LG បានគិតគូរដល់ភាពងាយស្រួល ដោយរចនាម៉ាស៊ីនបោក និងម៉ាស៊ីនសម្ងួត មានភាពសមស្របនឹងគ្នាក្នុងការជួយសន្សំសំចៃពេលវេលា និងបង្កើនសោភ័ណភាពកាន់តែស្រស់ស្អាត សម្រាប់គេហដ្ឋានរបស់អ្នកប្រើប្រាស់ទាំងឡាយ​ ។​

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនសម្ងួត LG Dryer  ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។

ទំនាក់ទំនងបន្ថែម ទូរស័ព្ទលេខ 023 222 699

 

You May Read

LG បង្ហាញភាពទំនើបស៊ីវិល័យរបស់ម៉ាស៊ីនត្រជាក់ពណ៌ខ្មៅ ARTCOOL ដែលពុំធ្លាប់មានកន្លងមក

Wednesday, December 04, 2019

រចនាបថទំនើបថ្លៃថ្នូរទាន់សម័យ ម៉ាស៊ីនត្រជាក់ LG Artcool ត្រូវបានរចនាឡើងដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងផ្នែកខាងក្នុងនៃផ្ទះរបស់អ្នកជាមួយនឹងរចនាបថតិចនិងសាមញ្ញបំផុត។ កញ្ចក់ពណ៌ខ្មៅនៅផ្នែកខាងមុខនៃផលិតផល ឆ្លុះបញ្ចាំងពីបរិដ្ឋានជុំវិញ ដែលសង្កត់ធ្ងន់ទៅលើរូបរាងដ៏ល្អឥតខ្ចោះ និងភាពថ្លៃថ្នូរ ហើយវាផ្តល់ភា...

ចង់ទិញទូរទឹកកកបានត្រឹមត្រូវ និងតំលៃសមរម្យអានអត្ថបទមួយនេះសិន!!!

Wednesday, November 13, 2019

ចង់ទិញទូរទឹកកកបានត្រឹមត្រូវ និងតំលៃសមរម្យអានអត្ថបទមួយនេះសិន!!!  

ពិធីចុះអនុស្សារណៈយោគយល់ (MoU) រវាងក្រុមហ៊ុន GGEAR GROUP ជាមួយក្រុមហ៊ុន MJQE ក្នុងភាពជាដៃគូរផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច

Wednesday, October 09, 2019

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលជាក្រុមហ៊ុនផ្ដោតសំខាន់ទៅលើការវិនិយោគវិស័យអប់រំនៅកម្ពុជា បានចុះអនុស្សារណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន GGEAR GROUP ដែលជាក្រុមហ៊ុនផ្ដោតសំខាន់ទៅលើការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចយ៉ាងសម្បូរបែបនៅកម្ពុជា។​ ការចុះអនុស្សារណៈយោ...

FROM LOWLY BOX TO HIGH TECH GADGET, LG REFRIGERATORS CONTINUE TO DELIGHT AND AMAZE FAMILIES WORLD OVER

Tuesday, October 01, 2019

Long a Trendsetter, LG’s Influence in the Kitchen Continues to Shape a Dynamic Market Around the World   Few will likely name the unassuming refrigerator as the item in the home that has transformed family life. But refrigerator innovation over the past 60 years has transformed this applianc...

Top