Monday, March 27, 2023
465 Views
Continue read on your phone

ជណ្តើរយន្តម៉ាក HYUNDAI ម៉ូដែលថ្មីអាចដំឡើងប្រើប្រាស់ក្នុងផ្ទះបាន ងាយស្រួលសំរាប់មនុស្សចាស់ និងកុមារ

GGear Elevator អាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំចូលជណ្តើរយន្តម៉ូដែលថ្មីប្រភេទ YZER-HOME Elevator មកកាន់ទីផ្សារកម្ពុជា​ អាចដំឡើងបាន នៅក្នុងផ្ទះ ចាប់ពីកម្ពស់ពីពីរជាន់ឡើងទៅ។

YZER-HOME Elevator ជាប្រភេទជណ្តើរយន្តប្រអប់ សំរាប់ដំឡើងក្នុងលំនៅឋាន ឬផ្ទះវីឡាជួយសម្រួលដល់ការធ្វើបំលាស់ទី របស់មនុស្សចាស់ ក្មេង ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺរ៉ាំរ៉ៃជាដើម។

លោក ឃ្លោក បញ្ញា អនុប្រធានគ្រប់គ្រងនៃអាជីវកម្ម GGear Elevator មានប្រសាសន៍ថា «ជណ្តើរយន្តលំនៅឋានជាផលិតផល Premium ផ្តល់ភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់ មានប្រព័ន្ធ សុត្ថិភាព បច្ចេកវិទ្យាទំនើប ស៊ីភ្លើងតិច ហើយក្រុមហ៊ុនមិនត្រឹមតែចែកចាយជណ្តើរយន្តប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានផ្តល់សេវាដំឡើង ថែទាំដោយក្រុមជាងជំនាញរបស់ GGear Elevator ដើម្បីធានាសុវត្ថិភាពជូនអតិថិជន»។

លោកបន្តថា YZER-HOME Elevator ស័ក្តិសមបំផុតសំរាប់ផ្ទះរបស់ក្រុមគ្រួសារដែលមានតម្រូវការចាំបាច់សំរាប់សមាជិករបស់ខ្លួន ព្រោះវាអាចសម្រួលដល់ការឡើងលើជាន់ខ្ពស់ដែលបណ្តាលឱ្យប៉ះពាល់ដល់មនុស្សងាយរងគ្រោះ ម្យ៉ាងវិញទៀតវាមានលក្ខណៈពិសេសដែលអាចដំឡើងបានក្នុងផ្ទះ និងអាគារខ្នាតតូច ទាប មិនចំណាយទីធ្លាធំ មិនត្រូវការជិកជម្រៅជ្រៅសំរាប់ដំឡើង ផ្តល់ឱ្យអ្នកប្រើប្រាស់រីករាយជាមួយនឹង​ជណ្តើរយន្តដែលមានការរចនាបែបច្នៃប្រឌិតខ្ពស់លើប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់ Hyundai។

ជណ្តើរយន្តម៉ាក Hyundai ប្រភេទលំនៅឋានមានមុខងារឆ្លាតវៃជាច្រើនដោយប្រើបច្ចេកវិទ្យា AI មានប្រព័ន្ធសំឡេង  អាចសម្គាល់មុខអ្នកប្រើប្រាស់ ប្រព័ន្ធការពារខ្យល់ដង្ហើម បិទបើកដោយស្វ័យប្រវត្តិ មានកាមេរ៉ាសុវត្ថិភាព អាចហៅដើម្បីសង្គ្រោះក្នុងករណីមានបញ្ហា និងមានបំពាក់បច្ចេកវិទ្យាជាច្រើនផ្សេងទៀត។

បច្ចុប្បន្ន GGear Elevator បានចាប់ផ្តើមដំណើរចែកចាយជណ្តើរយន្ត YZER-HOME Elevator នៅក្នុងទីផ្សារកម្ពុជា ជាច្រើន​ប្រភេទ​ និងអាចផ្ទុកចំណុះ​ខ្ពស់បំផុតរហូតដល់ ៤០០ គីឡូក្រាម រួមមាន ប្រភេទប្រអប់បែបទំនើប(Modern Cabin design)​ ប្រភេទរចនាប្រអប់កាប៊ីនប្រណីតស្រាល (Light Luxury cabin design) ប្រភេទប្រអប់រចនាក្បាច់បែបបុរាណចិន ​(Chinese Elegance Spiritual content) និងប្រអប់ដែលបានផលិតឡើងយ៉ាងប្រណិត និងស្រស់ឆើតឆាយ(Dainty and Exquisite life)​។

លោកអ្នកអាចសាកសួរព័ត៌មានអំពីជណ្តើរយន្តប្រអប់ប្រភេទលំនៅឋានតាមរយៈ៖

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh