Thursday, March 13, 2025
402 Views
Continue read on your phone

ក្រុមហ៊ុន LG Electronics ទទួលបានពានរង្វាន់ពីកម្មវិធី iF Design Award 2025 លើភាពច្នៃប្រឌិតនៃការរចនាផលិតផលអេឡិចត្រូនិច

ក្រុមហ៊ុន LG Electronics ទទួលបានពានរង្វាន់លំដាប់ពិភពលោក iF Design 2025 ចំនួន ៣៦ ដែលបានទទួលស្គាល់ជាក្រុមហ៊ុនឈានមុខគេលើគំនិតច្នៃប្រឌិតខ្ពស់ក្នុងការផលិត​ និងរចនាផលិតផលអេឡិចត្រូនិច។ ​​

ក្នុងចំណោមពានរង្វាន់ទាំងនេះ iF Design បានផ្តល់ពាន់រង្វាន់ប្រភេទមាសសម្រាប់ទូរទស្សន៍LG ស៊េរី  LG SIGNATURE OLED T កម្រិត 4K  ដែលទទួលស្គាល់ថាជាទូរទស្សន៍ OLED មិនចាំបាច់ប្រើខ្សែភ្ជាប់ដំបូងបង្អស់របស់ពិភពលោក និងមានរូបភាពច្បាស់។ ​

ទូរទស្សន៍ LG ត្រូវបានរចនាឡើងដោយផ្តោតសំខាន់លើសោភ័ណភាព និងបានគិតគូរពីបច្ចេកវិទ្យាទំនើបដែលជាតម្រូវការរបស់អតិថិជនបច្ចុប្បន្ន និងអនាគត។ មិនតែប៉ុណ្ណោះ OLED ផ្តល់នូវលក្ខណៈពិសេសប្លែកពីគេ រួមទាំងមានអេក្រង់ថ្លាដែលអាចមើលធ្លុះដល់ផ្នែកខាងក្រោយនៃទូរទស្សន៍ និងបចេ្ចកវិទ្យាដែលអាចដំណើរការទូរទស្សន៍ដោយមិនចាំបាច់ប្រើខ្សែតភ្ជាប់ដោយផ្ទាល់។ ម៉ូដែលនេះស័ក្តិសម សម្រាប់អតិថិជន ឬក្រុមគ្រួសារដែលស្វែងរកទូរទស្សន៍មានទាំងរចនាប័ទ្មល្អ និងដំណើរការមានសមត្ថភាពខ្ពស់។

ពានរង្វាន់ iF Design ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក និងបានរួមចំណែក ចំពោះការជំរុញការរចនាផលិតផល ផ្តល់បទពិសោធន៍ថ្មី និងការទំនាក់ទំនងសម្រាប់អ្នកប្រើប្រាស់។ ពានរង្វាន់ ដែលក្រុមហ៊ុន LG Electronics ទទួលបានពី កម្មវិធីនេះបានបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់របស់ខ្លួនក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់អតិថិជន។​​

ទូរទស្សន៍ទំនើបនេះមានអេក្រង់ដែលអាចបំប្លែងពីថ្លាទៅជាស្រអាប់ ឬស្រអាប់ទៅជាថ្លា ផ្តល់នូវបទពិសោធន៍នៃការទស្សនាមិនអាចប្រៀបផ្ទឹមបានជាមួយនឹងពណ៌រស់រវើក និងព័ត៌មានរូបភាពលម្អិតត្រជាក់ភ្នែក។

ក្រៅពីទូរទស្សន៍ LG ពានរង្វាន់ iF Design Award ក៏បានផ្តល់ពានសម្រាប់ផលិតផលLGផ្សេងទៀតដូចជា ភាពច្នៃប្រឌិតរបស់ AI Home smart hubs ទូរទស្សន៍ QNED និងទូទឹកកក Smart InstaView ។

LG ក៏ពូកែខាងផ្នែកប្រព័ន្ធទំនាក់ទំនង និង UX ដោយបង្ហាញការរចនាដែលងាយស្រួលសម្រាប់អតិថិជនដូចជា LG ThinQ Character ដែលជាកម្មវិធីគ្រប់គ្រងផលិតផលអេឡិចត្រូនិចនៅក្នុងផ្ទះឬការិយាល័យពីទូរស័ព្ទដៃ។

សមិទ្ធិផលទាំងនេះបានពង្រឹងការប្តេជ្ញាចិត្តរបស់ LG ចំពោះការច្នៃប្រឌិត និងគុណភាព ដែលធ្វើឱ្យវាក្លាយជាម៉ាកយីហោដែលអតិថិជនកម្ពុជាជឿជាក់ និងបានលើការលើកកម្ពស់ជីវភាពរស់នៅជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុននេះ៕

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh