Friday, January 24, 2025
135 Views
Continue read on your phone

LG Electronics និងក្រុមហ៊ុន Famobi អាឡឺម៉ង់ រួមគ្នាបង្កើនបទពិសោធន៍លេងហ្គេមលើកម្មវិធី webOS LG Magic Remote-Optimized

ក្រុមហ៊ុន LG Electronics បានសហការជាមួយក្រុមហ៊ុន Famobi អាឡឺម៉ង់ ដើម្បីបង្កើនបទពិសោធន៍លេងហ្គេមដែលអាចលេងបានជាមួយកម្មវិធី LG Magic Remote នៅលើ webOS។ ការសហការនេះក្នុងគោលបំណងបង្កើនបទពិសោធន៍កម្សាន្ត និងការលេងហ្គេមជាមួយសមាជិកគ្រួសារឱ្យកាន់តែមានភាពរីករាយ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះលោកអ្នកក៏អាចលេងហ្គេមថ្មីៗដូចជា Cut the Rope និង Thief Puzzle ជាមួយនឹងកម្មវិធី Magic Remote ផងដែរ។

សម្រាប់អ្នកដែលប្រើប្រាស់ទូរទស្សន៍ LG (smart TV) នៅកម្ពុជាឥឡូវនេះក៏អាចលេងហ្គេមជាង 600 ប្រភេទ ដែលសុទ្ធសឹងតែជាហ្គេមល្បីៗដូចជា Wheel of Fortune, Tetris®, និង PAC-MAN។ មិនតែប៉ុណ្ណោះ LG បានបន្ថែមហ្គេមថ្មីមួយដែលមានឈ្មោះថា SpongeBob SquarePants Bounce នៅលើទូរទស្សន៍ឆ្លាតវៃ LG ផងដែរ។

LG បានសហការជាមួយ Play.Works ដើម្បីបន្ថែមហ្គេមបែបកំសាន្ត ដែលមានចំនួនហ្គេមច្រើនបំផុតនៅលើទូរទស្សន៍ CTV ទូទាំងពិភពលោក។ វាត្រូវបានបញ្ចូលជាមួយហ្គេមពេញនិយមដូចជា Wheel of Fortune, Tetris®, និង PAC-MAN

បើទោះជាក្រុមហ៊ុន LG Electronics បានសហការជាមួយ Simulmedia ដើម្បីបញ្ចូល PlayerWON ដែលជា​ប្រព័ន្ធផ្សាយពាណិជ្ជកម្មក្នុងហ្គេមក៏ពិតមែន ប៉ុន្តែការផ្សាយនេះ ​មិនរំខានដល់ការលេងហ្គេម​នោះទេ៕

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh