• News/Press Release
  • វិធីធ្វើឱ្យទូរទឹកកករបស់អ្នក...
Monday, June 12, 2023
569 Views
Continue read on your phone

វិធីធ្វើឱ្យទូរទឹកកករបស់អ្នកប្រើប្រាស់បានយូរ និងមានសុវត្ថិភាព

តើអ្នករំពឹងថាទូរទឹកកករបស់អ្នកអាចប្រើប្រាស់បានរយៈពេលប៉ុន្មានឆ្នាំ? ជាក់ស្តែងទូទឹកកកLG ត្រូវបាន ផលិតឡើងមានអាយុកាលអាចប្រើប្រាស់បានរហូតដល់ទៅ២០ឆ្នាំ និងមានការធានាពី១០ ទៅ២០ឆ្នាំ ឡើងទៅ។ ដើម្បីធានាថាទូទឹកកកអាចប្រើប្រាស់បានរហូត២០ឆ្នាំ លោកអ្នកត្រូវដឹងវិធីទាំងនេះ៖

១. សំអាតឱ្យបានទៀងទាត់តាមការណែនាំ

តាមស្តង់ដារទូរទឹកកក​ត្រូវលាងសំអាតរៀងរាល់ ៦ខែម្តង​ និងត្រូវប្រមូលកំទិចកំទី​ចេញរៀងរាល់ដាក់ម្ហូបអាហារថ្មីចូល ជូតសំអាតក្អែល និងទឹកឱ្យបានល្អ។

២. ថែទាំគែមទ្វា (Door Gaskets) ឱ្យបានស្អាត

ប្រឡោះជុំវិញទ្វាទូទឹកកកមានតួនាទីរក្សាខ្យល់ត្រជាក់មិនឱ្យហូរចេញក្រៅដូច្នេះលោកអ្នកត្រូវឧហ្សាពិនិត្យមើលពី កំហាប់របស់គែមដែលបិទនៅជាប់ទ្វា ដើម្បីធានាថាគ្មានខ្យល់ចេញមកក្រៅក្នុងករណីអ្នកប្រើប្រាស់ទូទឹកកកយូរឆ្នាំ។ ត្រូវលាងជម្រះគែមទ្វាទូទឹកកកដោយអេប៉ុងសើម ឬក្រណាត់ទន់ៗនិងជូនឱ្យស្ងួតមុនពេលបិតទ្វា។ ប្រសិនបើអ្នកសម្គាល់ឃើញមានផ្សិត ត្រូវសំអាតវាបានស្អាតជាមួយថ្នាំសំលាប់មេរោគជាដើម។ ប៉ុន្តែសូមពិនិត្យមើលសៀវភៅណែនាំទូទឹកកករបស់អ្នកជាមុនសិន ដើម្បីមើលថាតើផលិតផលមួយចំនួនមានបង្រៀនពី របៀបលាងសំអាតដែរឬទេ។

៣. ដុះលាងធុងផ្ទុកទឹកត្រជាក់ (Water Tank)​

ប្រសិនបើទូទឹកកករបស់អ្នកមាន​ធុងផ្ទុកទឹកត្រជាក់ (Water Tank)​ ត្រូវលាងសំអាតរៀងរាល់ ៣ខែម្តង ឬញឹកញាប់ជាងនេះប្រសិនជាអ្នកមានតម្រូវការប្រើប្រាស់វាច្រើន ដើម្បីចៀសវាងការបង្កឱ្យមានបាតេរីដែល បណ្តាលមកពីស្លែរ ឬក្អែលនៅក្នុងទឹក។

៤. កុំដាក់សម្ភារៈនៅផ្នែកខាងលើទូទឹកកក (ដំបូលទូទឹកកក)

នៅផ្នែកខាងលើនៃទូទឹកកកមិនត្រូវដាក់សម្ភារៈនោះទេ ចៀសវាងការរំខានដល់សមត្ថភាពនៃការសាយភាយកំដៅចេញពីទូ។ សម្រាប់ផ្ទះបាយដែលមានទូដាក់ពីលើទូទឹកកក ត្រូវប្រាកដថាអ្នកទុកចន្លោះរវាងទូ និងផ្នែកខាងលើនៃទូរទឹកកក ដើម្បីជួយសម្រួលដល់លំហូរខ្យល់។ ម៉ូដែលមួយចំនួនមានការណែនាំអំពីគម្លាតជាក់លាក់នៅក្នុងសៀវភៅណែនាំ។

៥. រក្សាអនាម័យនៅកន្លែងចុចទឹកឱ្យបានស្អាត (Ice​ and Water Dispenser)

លាងសំអាតកន្លែងចុចទឹកកក និងទឹកឱ្យបានស្អាត ដើម្បីរក្សាអនាម័យ​ និងគ្មានក្លិនស្អុយ។ ប្រសិនអ្នកមិន សំអាតក៏មិនប៉ះពាល់ដល់អាយុកាលនៃទូទឹកកដែរ​ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕​

 

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh