• News/Press Release
  • ប្រសិទ្ធភាពនៃការសន្សំសំចៃថា...
Monday, May 26, 2025
288 Views
Continue read on your phone

ប្រសិទ្ធភាពនៃការសន្សំសំចៃថាមពលអគ្គិសនី និងទឹករបស់ម៉ាស៊ីនបោកLG នៅតែជម្រើសទី១សម្រាប់អតិថិជននៅកម្ពុជា

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ –ម៉ាស៊ីនបោក LG បានក្លាយជាដំណោះស្រាយក្នុងការសន្សំសំចៃទឹកភ្លើងតាមរយៈមុខងារឆ្លាតវៃរបស់វា ដែលរចនាឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ខណៈពេលដែលផ្តល់នូវដំណើរការបោកគក់កាន់តែស្អាត និងឆ្លាតវៃ។

ម៉ាស៊ីនបោក LG រចនាឡើងដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងទឹក ហើយគំនិតច្នៃប្រឌិតរបស់ LG បានក្លាយជាជម្រើសទី ១ សម្រាប់អតិថិជនដែលស្វែងរក ការសន្សំសំចៃ និងធន់ក្នុងការប្រើប្រាស់បោកគក់សម្លៀកបំពាក់។

ម៉ាស៊ីនបោក LG ប្រសិទ្ធភាពចុងក្រោយសម្រាប់ការបោកគក់ឆ្លាតវៃ
ម៉ាស៊ីនបោកគក់ថ្មីបំផុតរបស់ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា AI Direct Drive Technology ដែលស្គាល់សាច់ប្រភេទក្រណាត់យ៉ាងឆ្លាតវៃ និងកែតម្រូវវដ្តបោកគក់ ដើម្បីបង្កើនប្រសិទ្ធភាពថាមពល និងការប្រើប្រាស់ទឹក។ បច្ចេកវិជ្ជា TurboWash™ បង្កើនប្រសិទ្ធភាព ធានាការសម្អាតកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន ខណៈពេលដែលកាត់បន្ថយការប្រើប្រាស់ធនធានយ៉ាងច្រើន។

ហេតុអ្វីបានជាអ្នកទិញដំបូងជ្រើសរើស LG
សម្រាប់អតិថិជនដែលទិញម៉ាស៊ីនបោកគក់ដំបូងរបស់ពួកគេ LG មានជាជម្រើសទី១របស់ពួកគេ ព្រោះវាមានសមត្ថភាពសន្សំសំចៃទឹក ភ្លើង ធន់ និងឆ្លាតវៃ។ ជាមួយនឹងម៉ូដែលដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយវិក្កយបត្រអគ្គិសនី និងពន្យារអាយុជីវិតរបស់ក្រណាត់ LG ផ្តល់នូវដំណោះស្រាយពិតប្រកដ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយវាជាតម្រូវការសម្រាប់គ្រួសារសម័យថ្មី។


ការប្តេជ្ញាចិត្តចំពោះនិរន្តរភាព
ក្រុមហ៊ុន LG នៅតែខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដោយបង្កើតឧបករណ៍ដែលគាំទ្រការរស់នៅជាមួយបរិស្ថានបៃតង។ តាមរយៈការជ្រើសរើសម៉ាស៊ីនបោកគក់ LG អ្នកទិញលើកដំបូងនៅក្នុងប្រទេសកម្ពុជាអាចរីករាយជាមួយនឹងដំណោះស្រាយបោកគក់ដែលមានប្រសិទ្ធភាព ខណៈពេលដែលរួមចំណែកដល់អនាគតប្រកបដោយនិរន្តរភាព។

LG បន្តឈានមុខគេក្នុងនិរន្តរភាពដោយផ្តល់នូវឧបករណ៍ដែលកាត់បន្ថយកាបូនឌីអុកស៊ីត។ ការជ្រើសរើសម៉ាស៊ីនបោកគក់ LG មានន័យថាការរស់នៅប្រកបដោយភាពឆ្លាតវៃ និងថែរក្សាបរិស្ថានបៃតងរាល់ការបោកគក់។

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh