
ចំណេះដឹងនៃរបៀបរក្សាទុកដាក់អាហារក្នុងទូទឹកកកជាកត្តាសំខាន់បំផុតដែលអ្នកគួរដឹងព្រោះវាបាន សន្សំទីតាំងដាក់ និងជំរុញឱ្យចរន្តខ្យល់ក្នុងទូរទឹកកករត់សព្វល្អដែលអាចរក្សាម្ហូបអាហារត្រជាក់លឿននិងស្រស់បានយូរ។
១. ការរៀបចំទុកដាក់ម្ហូបអាហារតាមប្រភេទ
ចំពោះអាហារដែលងាយឆ្លងមេរោគដូចជាសាច់ និងត្រីគួររក្សាទុកក្នុងកន្លែងកកគ្រប់ពេល។ រីឯបន្លែប្រភេទទន់ៗ ដូចជាប៉េងប៉ោះ សាឡាដ និងប្រភេទរឹងដូចជាដំឡូង ខ្ទឹមបារាំង ផ្លែឈើត្រូវរក្សាទុកនៅក្នុងប្រអប់ដាក់បន្លែ (Fruit&Vegetable) ដោយបែកចែកប្រភេទទាំងពីរមួយជំហៀងម្នាក់ក្នុងករណី ទូទឹកកកតូច ហើយមានប្រអប់ដាក់បន្លែផ្លែឈើតែមួយ។
សំរាប់ទូទឹកកកទំហំធំអាចមានប្រអប់ដាក់បន្លែពីរ ដូច្នេះលោកអ្នកអាចបែកចែកដាច់ដោយឡែកក៏បាន។ ប្រសិនបើអ្នកចង់ឱ្យអាហារទាំងនោះ ស្រស់ស្រួយ ឆ្ងាញ់គួរបើករន្ធប្រអប់បន្លែ ផ្លែឈើដែលនៅពីលើ នោះ។
២. ការកំណត់សីតុណ្ហភាពអោយបានត្រឹមត្រូវ
ប្រសិនបើលោកអ្នកកំណត់ក្តៅពេកសាច់ និងត្រីអាចខូច។ ត្រជាក់ពេកផ្លែឈើ និងបន្លែរបស់អ្នកនៅក្នុងប្រអប់នឹងលែងស្រស់ហើយ ប្រែជាស្វិតមិនអាចបរិភោគបាន។ ប៉ុន្តែការកំណត់សីតុណ្ហភាពរបស់ទូទឹកកក LG 4 ° C គឺជាសីតុណ្ហភាពល្អបំផុត។
LINEARCoolingរបស់ LG អាចកំណត់សីតុណ្ហភាពថេរក្នុងទូទឹកកកដោយគ្រប់គ្រងសីតុណ្ហភាពឡើង ចុះត្រឹម -+0.5 ដែលអាចធានាគុណភាពបន្លែផ្លែឈើមិនអោយខូច និងរក្សាទុកនៅស្រស់បានយូររហូតដល់1សប្តាហ៍។
សំរាប់សាច់ ត្រី ឬបន្លែអ្នកអាចដាក់វានៅក្នុងប្រអប់ Fresh Converter នៃទូរទឹកកករបស់អ្នកដើម្បីរក្សាគុណភាពបានយូរព្រោះវាមានមុខងារកំណត់ការបញ្ចេញខ្យល់ត្រជាក់ទៅតាមប្រភេទម្ហូបអាហារទាំងបីនេះ។
៣. ការទុកដាក់សាច់ និងត្រី
សាច់ឆៅ សាច់សត្វស្លាប និងត្រីគួរតែត្រូវបានរក្សាទុកនៅលើធ្នើខាងក្រោម ដាច់ដោយឡែកពីវត្ថុផ្សេងៗ។ ព្រោះវាអាចប៉ះពាល់ដល់គុណភាពអាហារផ្សេងៗ និងការពារការចម្លងមេរោគផងដែរ។ ដោយឡែកសាច់ ឬត្រីឆ្អិនមិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ។ រក្សាទុកវានៅលើធ្នើផ្សេង ដើម្បីកុំឱ្យរងប៉ះពាល់ពីសាច់សត្វឆៅ។
៤. ស៊ុត និងទឹកដោះគោ
ផលិតផលទឹកដោះគោ ដូចជាទឹកដោះគោ ឈីស ទឹកដោះគោជូរ និងយ៉ាអួ ត្រូវបានរក្សាទុកនៅលើធ្នើរកណ្តាល។ ស៊ុតអាចរក្សាទុកក្នុងទូរទឹកកកដែលមានប្រឡោះដាក់ស៊ុតតែម្តង។ អរគុណផលិតផលទាំងនេះនឹងត្រូវបានរក្សាដោយបច្ចេកវិទ្យា DoorCooling+ របស់ LG មានភាពត្រជាក់លឿន និងត្រជាក់សព្វ។
៥. បច្ចេកទេរក្សាបន្លែ និងផ្លែឈើ
បន្លែ ស្លឹកសាឡាដ និងឱសថស្រស់ៗនឹងរក្សាភាពស្រស់បានយូរនៅក្នុងផ្នែកដែលសើមបំផុតនៃទូរទឹកកក។ ម្យ៉ាងវិញទៀត ផ្លែឈើត្រូវការសំណើមទាប។ សំរាប់មុខងារ Fresh Balancer របស់ LG នឹងជួយរក្សាអាហារស្រស់បានយូរ ហើយថែមទាំងមានប្រអប់ដាក់ផ្លែឈើ និងបន្លែទៀតផង។ កន្លែងដ៏ល្អបំផុតសម្រាប់អាហារដែលត្រៀមរួចជាស្រេចគឺធ្នើខាងលើ ដែលងាយស្រួលរក្សាវាឱ្យឆ្ងាយពីដៃក្មេងតូចៗ។
៦. ទុកដាក់ម្ហូបអាហារដែលនៅសេសសល់ឱ្យបានត្រឹមត្រូវ
សំរាប់ការទុកដាក់ម្ហូបអាហារដែលនៅសល់ជាដំបូងលោកអ្នកត្រូវទុកអាហារឱ្យត្រជាក់ជាមុនសិន មុនពេលដាក់ទូរទឹកកក បើមិនដូច្នេះទេវាអាចប៉ះពាល់ដល់សីតុណ្ហភាពព័ទ្ធជុំវិញនៃទូរទឹកកករបស់អ្នក។ មិនតែប៉ុណ្ណោះអាហារត្រូវចំណាយពេលយូរជាងក្នុងការធ្វើឱ្យត្រជាក់ ហើយអាចនាំឱ្យមានបាក់តេរី។
៧. រៀបចំម្ហូបអាហារដាក់ក្នុងអប់ថ្លាដើម្បីងាយស្រួលរៀបចំ ដាក់ឱ្យមានខ្យល់ចេញចូល និងត្រូវបិទកាលបរិច្ឆេទកំណត់ចំណាំថ្ងៃទិញ ឬថ្ងៃផលិត និងផុតកំណត់លើម្ហូបអាហារ។
៨ . ប្រើ LG ThinQ App ដើម្បីកំណត់សីតុណ្ហភាពក្នុងទូទឹកកក និងអាចគ្រប់គ្រងវាគ្រប់ពេវេលា គ្រប់ទីកន្លែង។
៩. របៀបដាក់ម្ហូបអាហារនៅកន្លែងកក
សំរាប់ទូទឹកកកមួយចំនួនមានទំហំខុសៗគ្នា ហើយតម្រូវការដាក់ម្ហូបអាហារនៅកន្លែងកកក។ សំរាប់ទូទឹកកកLG យើងអាចប្រើប្រាស់ប្រអប់ កំប៉ុងគ្រប់ប្រភេទដើម្បីវេចខ្ចប់សាច់ឬម្ហូបដែលអ្នកដាក់ឱ្យកក ប៉ុន្តែយើងសូមណែនាំឱ្យប្រើប្រាស់ថង់បង្កក (freezer bags) ដែលជួយអោយចំណេញទីតាំង និងងាយកក៕
លំអិតអំពីទូទឹកកកLG: https://www.ggear.com.kh/appliances/refrigerators/