• ព័ត៌មាន
  • ហាងទំនើបលក់គ្រឿងអេឡិចត្រូនិ...
Friday, March 25, 2022
624 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

ហាងទំនើបលក់គ្រឿងអេឡិចត្រូនិចចម្រុះម៉ាក ភូមិអេឡិចត្រូនិច បានបើកលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ

ហាងទំនើបភូមិអេឡិចត្រូនិចគឺជាហាងលក់គ្រឿងអេឡិចត្រូនិចចម្រុះម៉ាកដែលមានដូចជា ម៉ាក LG , Panasonic , Media , Luceco , Master Plug ហើយផ្តល់នៅផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះយ៉ាងសំបូរបែបដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេ បង្អស់។ ហាងទំនើបភូមិអេឡិចត្រូនិចផ្លូវ 2004 នេះគឺជាហាងដំបូង ក៏ជាហាងគំរូរបស់យើងដែលនឹងទើបចាប់បើកលក់ និង បំរើសេវាកម្មជាផ្លូវការដល់អតិថិជនទាំងអស់ចាប់ពីថ្ងៃទី 24 ខែមីនា ឆ្នាំ 2022 នេះតទៅ ។

ក្រុមហ៊ុន GGEAR Retail ដែលជាអ្នកផ្តួចផ្តើមក្នុងការបង្កើតស្លាកសញ្ញា ភូមិ អេឡិច ត្រូនិច នេះឡើងមក និង បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ សែនសុខ លោក សាំង សុភៈវិចិត្រ, អ្នកតំណាងក្រុមហ៊ុន LG , Panasonic ប្រចាំប្រទេសកម្ពុជា និង ភ្ញៀវកិតិ្តយសព្រមទាំងអ្នកសារពត៌មានជាច្រើនអ្នកទៀតដែរ ។

 

លោក ហ៊ ធីឡា នាយកគ្រប់គ្រងផ្នែកលក់របស់ ក្រុមហ៊ុន GGEAR Retail បានមានប្រសាសន៍ថា “ភូមិ អេឡិចត្រូនិចជាហាងលក់រាយរាល់ឧបករណ៌គ្រឿងអេឡិចត្រូនិចទាំងអស់ដែលប្រជុំដោយម៉ាក់ល្បីៗដែលកំពុងតែពេញនិយមសំរាប់អតិថិជនប្រើប្រាស់នាពេលបច្ចុប្បន្ន ។ មិនតែប៉ុណ្ណេះ ភូមិអេឡិចត្រូនិចក៏មានលក់សិទ្ធិ ( Franchising ) សំរាប់អ្នកដែលចង់បង្កើតមុខរបរថ្មី ទាក់ទងក្នុងវិស័យអេឡិចត្រូនិច ដោយយើងនឹងផ្តល់ការប្រឹក្សាយ៉ាងច្បាល់លាស់ចំពោះការទិញសិទ្ធិបើកហាងក្រោមស្លាកសញ្ញាភូមិអេឡិចត្រូនិច ការរៀបចំហាង ការគ្រប់គ្រងហាង និងដំណើរការនៃអាជីវកម្មថ្មីប្រកបដោយភាពជោគជ័យ ។ លើសពីនេះទៅទៀត យើងក៏បាន បង្កើត Phum Electronics Express ដែលជាស្លាកសញ្ញាសំរាប់ អ្នកដែលចង់ពង្រីកហាងអេឡិចត្រូនិចដែលមានស្រាប់ ហើយចង់ក្លាយជាហាងដែលមានស្តង់ដារនៃការគ្រប់គ្រងច្បាស់លាស់ និងគោរពតាមច្បាប់ ជាពិសេសសំរាប់អាជីវករលក្ខណៈគ្រួសារដែលមានបំណងអភិវឌ្ឍន៍ និងកែប្រែអោយទៅជាហាងដែលមានស្តង់ដារត្រឹមត្រូវ និងស្របច្បាប់ដែលអាចបន្តបានទៅជំនាន់ក្រោយៗរបស់ពួកគាត់” ។

ឆ្លៀតក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ ភូមិ អេឡិច ត្រូនិច មានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃពិសេស ដែលអតិថិជននឹងទទួលបានការចំណេញរហូតដល់៤ដង និងកាដូថែមជូនជាច្រើនទៀត ក៏ដូចជាការបង់រំលោះគ្មានការប្រាក់ 0% ជាមួយធនាគារអុីអនផងដែរ។

ប្រម៉ូសិនពិសេសនេះគិតចាប់ពីថ្ងៃទី 24 រហូតដល់ថ្ងៃទី 27 ខែមីនាឆ្នាំ 2022 ដែលមានអាស័យដ្ឋាន ផ្លូវ២០០៤ មានអាស័យដ្ឋាន ផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 015 333 294 ៕

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh