Wednesday, October 30, 2024
802 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

AI Sound Pro បានកំណត់ស្តង់ដារថ្មីសម្រាប់គុណភាពសម្លេងទូរទស្សន៍ LG ជំនាន់ចុងក្រោយ

ភ្នំពេញ – LG BrandShop៖ ជាមួយនឹងមុខងារ AI Sound Pro របស់ LG បានកំណត់ស្តង់ដារថ្មីសម្រាប់គុណភាពសម្លេងទូរទស្សន៍ ធ្វើឱ្យវាមានភាពឆ្លាតវៃ និងអាចបត់បែនទៅតាមបរិយាកាសនិងចំណង់ចំណូលចិត្តរបស់អ្នកទស្សនា។

បច្ចុប្បន្ននេះ ក្រុមហ៊ុន LG Electronics បានពង្រឹង AI sound pro ឱ្យកាន់តែឆ្លាតវៃ  ដើម្បីផ្តល់បទពិសោធន៍សម្លេង ច្បាស់ ពិរោះ  និងទាក់ទាញ តាមខ្លឹមសាររបស់មាតិកានៃកម្មវិធីទូរទស្សន៍។ បញ្ញាសិប្បនិម្មិតថ្មីរបស់ក្រុមហ៊ុន LG Electronicsនេះមាននៅក្នុងទូរទស្សន៍ LG OLED  និង​LG QNED គ្រប់ម៉ូដែលចាប់តាំងពីឆ្នាំ 2021 មកម្លេះ។

បញ្ញាសិប្បនិម្មិត AI Sound Pro មានសមត្ថភាពអាចត្រួតពិនិត្យសម្លេងដោយស្វ័យប្រវត្តិតាមរយៈការវិភាគ ដោយផ្អែកលើប្រភេទខ្លឹមសារមាតិកាដែលកំពុងលេងនៅលើអេក្រង់ទូរទស្សន៍ ដើម្បីកំណត់សម្លេង និងកែសម្រួល  ឱ្យសមស្របទៅនឹងឈុតឆាកនីមួយៗ និងផ្តល់បទពិសោធន៍សម្លេងកាន់តែច្បាស់ មិនថាលោកអ្នកកំពុងទស្សនា ភាពយន្ត កម្មវិធីប្រកួតកីឡា ឬកម្មវិធីកម្សាន្តផ្សេងៗនោះទេ AI Sound Pro នឹងផ្តល់នូវគុណភាពដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នកជានិច្ច។

ជាមួយគ្នានេះមុខងារដែលលេចធ្លោមួយរបស់ AI Sound Pro គឺសមត្ថភាពក្នុងការពន្យល់សម្លេងឱ្យច្បាស់។ មុខងារនេះធ្វើឱ្យការសន្ទនានៅក្នុងភាពយន្ត និងកម្មវិធីទូរទស្សន៍ងាយស្រួលយល់ កាន់តែច្បាស់ល្អ ទោះបីជានៅក្នុងបរិយាកាសដែលមានសំឡេងរំខានក៏ដោយ។

ទូរទស្សន៍ LG ដែលមានភ្ជាប់មកជាមួយបញ្ញាសិប្បនិម្មិត AI Sound Pro អាចបង្កើតបទពិសោធន៍សម្លេងជុំវិញរហូតដល់ 11.1.2 ដោយផ្តល់សម្លេងដ៏ទាក់ទាញដោយមិនចាំបាច់មានឧបករណ៍បំពងសម្លេងបន្ថែមនោះទេ។ បច្ចេកវិទ្យានេះបំលែងបន្ទប់នៅក្នុងផ្ទះរបស់លោកអ្នក អោយដូចទៅនឹងរោងភាពយន្តដូច្នេះដែរ។

លើសពីនេះទៀតនោះបច្ចេកវិទ្យា AI Sound Pro ក៏រួមបញ្ចូលការគ្រប់គ្រងកម្រិតសំឡេង ដោយស្វ័យប្រវត្តិលើប្រភេទខ្លឹមសារ និងឆានែល (Channel) ផ្សេងៗ ដើម្បីឱ្យមានតុល្យាភាពសម្លេង ការពារមិនឱ្យ សម្លេងខ្លាំង ឬស្ងាត់ពេកនោះទេ។ មិនតែប៉ុណ្ណោះលោកអ្នកអាចប្រើ AI Sound Pro ដើម្បីកែសម្រួល និងកំណត់សម្លេងតាមចំណង់ចំណូលចិត្តដូចជា សម្លេងបាសសម្រាប់តន្ត្រី ឬសម្លេងខ្ពស់ឱ្យច្បាស់សម្រាប់ការសន្ទនាផងដែរ។

AI sound Pro ជាបច្ចេកវិទ្យាមួយចំនោមបច្ចេកវិទ្យា AI ទាំង៥ ផ្សេងទៀតដែលបានបំពាក់នៅលើ ទូរទស្សន៍​LG ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics មានដូចជា

១. AI Alpha

២. AI Customization

៣. AI Picture Pro

៤. AI Sound Pro

៥. AI Experience

​លោកអ្នកអាចស្វែងរកទូរទ្សន៍LG ដែលមានបំពាក់ AI ទាំង៥នេះនៅហាងLG BrandShop និងហាងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនជីហ្គៀ គ្រុប៕

លំអិតអំពីទូរស្សន៍LG ជំនាន់ចុងក្រោយ៖https://www.ggear.com.kh/tv-audio-video/tvs/oled-tvs/

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh