
AI Customization ជាបញ្ញាសិប្បនិម្មិត បង្កើតឡើងដោយក្រុមហ៊ុន LG Electronics ហើយបច្ចេកវិទ្យានេះបានដើរទន្ទឹមនឹងបច្ចេកវិទ្យា AI សាកលផ្សេងទៀតដែលកំពុងពេញនិយមប្រើប្រាស់ជាដំណោះស្រាយ និងជំនួយការដ៏ឆ្លាតវៃសម្រាប់មនុស្សជាតិ។
ជាមួយគ្នានេះបច្ចេកវិទ្យា AI Customization របស់LG Electronics ដែលជាបញ្ញាសុប្បនិម្មិតមួយក្នុងចំណោម AI ៤ផ្សេងទៀត នឹងធ្វើឱ្យទូរទស្សន៍ LG កាន់តែឆ្លាតវៃ ព្រោះវានឹងចូលខ្លួនមកគ្រប់គ្រងពន្លឺទូរទស្សន៍ បង្កើន ឬបន្ថយកម្រិតពន្លឺអេក្រង់ដោយស្វ័យប្រវត្តិ។
តាមរយៈការដាក់ដំណើរការបច្ចេកវិទ្យាថ្មីមួយនេះក្រុមហ៊ុន LG Electronics កំពុងបន្តនូវការបង្កើតថ្មីជាមួយនឹងមុខងារ AI Customization ដែលត្រូវបានរចនាឡើង ដើម្បីបង្កើនបទពិសោធន៍នៃការទស្សនាទូរទស្សន៍ LG ព្រោះវាអាចយល់ដឹងអំពីចំណង់ចំណូលចិត្ត និងទម្លាប់របស់អ្នកប្រើប្រាស់បាន។ បច្ចេកវិទ្យាដ៏ឈានមុខនេះប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបត់បែនទៅតាមតម្រូវការរបស់អ្នកទស្សនានិងធានាឱ្យាបាននូវបទពិសោធន៍ទស្សនាដ៏ល្អបំផុត។
សមត្ថភាពពិសេសមួយទៀតរបស់ AI Customization ជាមុខងារក្នុងការគ្រប់គ្រងការបញ្ចេញសម្លេងដ៏ឆ្លាតវៃ ដែលផ្តល់កម្រិតសម្លេងទៅតាមប្លង់ និងទំហំនៃបន្ទប់ ដើម្បីផ្តល់បទពិសោធន៍សំលេងមានគុណភាពកាន់តែប្រសើរ និងមានតុល្យភាពខ្ពស់!។
បន្ថែមពីនេះ AI Customization វាអាចរៀនស្វែងយល់ពីទម្លាប់របស់អ្នកប្រើប្រាស់ ដោយកែសំរួលការកំណត់កម្រិតពន្លឺ និងសំឡេង ឱ្យសមស្របទៅនឹងមាតិកា និងបរិយាកាស មិនថាអ្នកកំពុងមើលភាពយន្ត លេងហ្គេម ឬស្ទ្រីមកម្មវិធីដែលអ្នកចូលចិត្ត ទូរទស្សន៍នឹងកែសំរួលការកំណត់ដោយស្វ័យប្រវត្តិដើម្បីផ្តល់នូវគុណភាពរូបភាព និងសំឡេង។
ជាមួយនឹង AI Customization ទូរទស្សន៍ LG ផ្តល់បទពិសោធន៍ទស្សនាដែលពិតជាប្តូរតាមបំណងនិងងាយស្រួល ដោយកំណត់ស្តង់ដារថ្មីសម្រាប់កម្សាន្តក្នុងផ្ទះឆ្លាត។
ទូរទស្សន៍ LG ជំនាន់ចុងក្រោយបានភ្ជាប់មកជាមួយនឹងកម្មវិធីAI ចំនួន ៥មានដូចជា ៖
១. AI Alpha
២. AI Customization
៣. AI Picture Pro
៤. AI Sound Pro
៥. AI Experience
លោកអ្នកអាចស្វែងរកទូរទ្សន៍LG ដែលមានបំពាក់ AI ទាំង៥នេះនៅហាងLG BrandShop និងហាងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនជីហ្គៀ គ្រុប៕
លំអិតអំពីទូរស្សន៍LG ជំនាន់ចុងក្រោយ៖ https://www.ggear.com.kh/tv-audio-video/tvs/all-tvs/