
ក្រុមហ៊ុន LG Electronics បានសហការជាមួយក្រុមហ៊ុន Famobi អាឡឺម៉ង់ ដើម្បីបង្កើនបទពិសោធន៍លេងហ្គេមដែលអាចលេងបានជាមួយកម្មវិធី LG Magic Remote នៅលើ webOS។ ការសហការនេះក្នុងគោលបំណងបង្កើនបទពិសោធន៍កម្សាន្ត និងការលេងហ្គេមជាមួយសមាជិកគ្រួសារឱ្យកាន់តែមានភាពរីករាយ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះលោកអ្នកក៏អាចលេងហ្គេមថ្មីៗដូចជា Cut the Rope និង Thief Puzzle ជាមួយនឹងកម្មវិធី Magic Remote ផងដែរ។
សម្រាប់អ្នកដែលប្រើប្រាស់ទូរទស្សន៍ LG (smart TV) នៅកម្ពុជាឥឡូវនេះក៏អាចលេងហ្គេមជាង 600 ប្រភេទ ដែលសុទ្ធសឹងតែជាហ្គេមល្បីៗដូចជា Wheel of Fortune, Tetris®, និង PAC-MAN។ មិនតែប៉ុណ្ណោះ LG បានបន្ថែមហ្គេមថ្មីមួយដែលមានឈ្មោះថា SpongeBob SquarePants Bounce នៅលើទូរទស្សន៍ឆ្លាតវៃ LG ផងដែរ។
LG បានសហការជាមួយ Play.Works ដើម្បីបន្ថែមហ្គេមបែបកំសាន្ត ដែលមានចំនួនហ្គេមច្រើនបំផុតនៅលើទូរទស្សន៍ CTV ទូទាំងពិភពលោក។ វាត្រូវបានបញ្ចូលជាមួយហ្គេមពេញនិយមដូចជា Wheel of Fortune, Tetris®, និង PAC-MAN។
បើទោះជាក្រុមហ៊ុន LG Electronics បានសហការជាមួយ Simulmedia ដើម្បីបញ្ចូល PlayerWON ដែលជាប្រព័ន្ធផ្សាយពាណិជ្ជកម្មក្នុងហ្គេមក៏ពិតមែន ប៉ុន្តែការផ្សាយនេះ មិនរំខានដល់ការលេងហ្គេមនោះទេ៕