Friday, May 16, 2025
199 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

Marshall អូឌ្យូ ឬស្ប៉ីកឃ័រ ចំនួន ៦ ម៉ូដែលនឹងផ្តល់ដំណោះស្រាយ និងបទពិសោធន៍ថ្មីក្នុងការស្តាប់តន្ត្រីទាំងនៅក្នុងបន្ទប់ និងលំហរដ្ឋាន

ភ្នំពេញ — អូឌ្យូ ឬស្ប៉ីកឃ័រម៉ាក Marshall ចំនួន ៦ម៉ូដែល ជាម៉ាកល្បី និងពេញនិយមបំផុតសម្រាប់អ្នកចូលចិត្តទស្សនាភាពយន្ត និងតន្ត្រី បច្ចុប្បន្នមានដាក់លក់នៅហាង LG BrandShop អាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប(GGEAR Group)។ Marshall ជាប្រភេទ ស្ប៉ីកឃ័រ និងកាសស្តាប់តន្ត្រី ដែលផ្តល់នូវគុណភាពសម្លេងខ្ពស់ ថែមទាំងមានរចនាបថដើមស្អាត និងសាមញ្ញ។

ស៊េរីថ្មីទាំង ៦ម៉ូដែលត្រូវបានរចនាឡើងដើម្បីបំពេញតំរូវការរស់នៅប្រចាំថ្ងៃ រួមទាំងការស្ដាប់តន្ត្រីក្នុងផ្ទះ ឬពេលទៅកម្សាន្តខាងក្រៅ។

ម៉ូដែល Minor IV និង Motif គឺជាកាស Bluetooth ដែលមានគុណភាពខ្ពស់។ ម៉ូដែលនេះអាចស្តាប់ចម្រៀង ឬទស្សនាភាពយន្តរហូតដល់ទៅ ជាង 25ម៉ោងដោយ Bluetooth 5.2 និង សាកថ្មដោយមិនចាំបាច់ប្រើខ្សែ។ ដោយឡែក Motif មានលក្ខណៈពិសេសអាចកាត់សំឡេងរំខាន (Active Noise Cancelling) ដែលធ្វើអោយសម្លេងតន្ត្រីកាន់តែពិរោះ និងកាន់ថ្មបានជាង ២០ ម៉ោង។

 

ជាមួយគ្នានេះ Emberton III និង Killburn II ជាម៉ូដែលពិសេសសម្រាប់អ្នកដែលចូលចិត្តស្តាប់ចម្រៀងចល័ត។ វាមានសមត្ថភាព អាចការពារធូលី និងទឹក ជាពិសេសកាន់ថ្មបានរហូតដល់ទៅ 32 ម៉ោង។ និងមានបច្ចេកវិទ្យា 360° True Stereophonic Sound បញ្ចេញសម្លេងវិលជុំពិរោះរន្តំ។ រីឯ Killburn II បំពាក់បច្ចេកវិទ្យា IPX2 មានសមត្ថភាព ធន់នឹងទឹក និងសម្លេង ខ្លាំង បើទោះជាស្តាប់ចម្រៀងនៅខាងក្រៅក៏ដោយ។

សម្រាប់អ្នកដែលចូលចិត្តស្ដាប់តន្ត្រីនៅផ្ទះលោកអាចជ្រើសរើសម៉ូដែល Action III និង Stanmore III។ Action III និង Stanmore III ផ្តល់នូវសំឡេងពិរោះដំណើរការដោយ Marshall Signature Sound រីឯការរចនាបទវិញមានលក្ខណៈបែបបុរាណ។ ម៉ូដែលនេះមានបំពាក់ដោយប៊្លូធូស 5.2 LE និង Pair & Play ងាយស្រួលប្រើប្រាស់។ អាចប្រើប្រាស់បានសម្រាប់គេហដ្ឋានគ្រប់ប្រភេទ ដែលផ្តល់នូវគុណភាពសំឡេងខ្ពស់ ផ្សាយសំឡេងពេញបន្ទប់ និងងាយស្រួលតភ្ជាប់ជាមួយទូរស័ព្ទ ទូរទស្សន៍ ឬឧបករណ៍កម្សាន្តផ្សេងៗ។

លោកអ្នកអាចរកជាវបាននៅតាមរយៈហ្វេសប៊ុក ផេក ហាងLG BrandShop ឬទៅតេស្តសាកល្បងផ្ទាល់៕

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh