• News/Press Release
  • ហាងលក់គ្រឿងអេឡិចត្រូនិចដំបូ...
Wednesday, December 21, 2022
1547 Views
Continue read on your phone

ហាងលក់គ្រឿងអេឡិចត្រូនិចដំបូងគេ យីហោ «ភូមិ អេឡិចត្រូនិច» ក្នុងខេត្តមណ្ឌលគិរីចាប់បើកហើយ

ហាងលក់គ្រឿង អេឡិចត្រូនិចដំបូងក្នុងខេត្តមណ្ឌលគិរី យីហោ «ភូមិ អេឡិចត្រូនិច» បានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២នេះក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។

ភូមិ អេឡិចត្រូនិចជាហាងលក់គ្រឿងអេឡិចត្រូនិចប្រើប្រាស់ដូចជាម៉ាស៊ីនត្រជាក់ ម៉ាស៊ីន បោកគក់ ម៉ាស៊ីនបន្សុទ្ធសំណើម ខ្យល់ ទូរទស្សន៍ សម្ភារៈផ្ទះបាយ និងសម្ភារៈកំសាន្តជាច្រើនទៀត។ គ្រឿងអេឡិចត្រូនិចទាំងនេះសុទ្ធសឹងតែជាសម្ភារៈដែលមានបច្ចេកវិទ្យាខ្ពស់របស់ម៉ាកយីហោ LG, Panasonic, Midea, Luceco, Karcher និងMaster plug។

 

តាមរយៈការបើកសម្ពោធហាងថ្មីនេះម្ចាស់ហាងភូមិ អេឡិចត្រូនិច សែនមនោរម្យ បានរំពឹងថានឹង អាចផ្គត់ផ្គង់ និងផ្តល់ដំណោះស្រាយគ្រឿងអេឡិចត្រូនិច ដល់អតិថិជនគោលដៅ ហើយហាងមួយនេះនឹងផ្តល់បទពិសោធន៍ថ្មីសំរាប់អតិថិជនជាមួយគ្រឿងអេឡិចត្រូនិចចំរុះម៉ាក និងនៅជិតផ្ទះអតិថិជនបំផុត។

 

លោកស្រី ពុំ ចាន់លីណា អគ្គនាយិការក្រុមហ៊ុន វង្ស &បុត្រ អ៊ិនវេសម៉ិន ឯ.ក ដែលជាម្ចាស់ ហាងភូមិ អេឡិចត្រូនិច សែនមនោរម្យមានប្រសាសន៍ថា «តាមរយៈការបើកសម្ពោធហាងលក់គ្រឿងអេឡិចត្រូនិចនេះយើងខ្ញុំមានទស្សនៈវិស័យវែងឆ្ងាយក្នុងការជំរុញឱ្យការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់មានភាពងាយស្រួលតាមរយៈការប្រើប្រាស់ផលិតផល អេឡិចត្រូនិចរបស់យើង ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពនៅក្នុងការប្រកបអាជីវកម្មផង ទាំងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផង។ មិនតែប៉ុណ្ណោះរាល់ផលិតផលដែលដាក់លក់នៅក្នុងហាងយើងខ្ញុំនឹងធានាឱ្យបាននូវគុណភាព តម្លៃ និងសេវាកម្មជូនអតិថិជន ដើម្បីពួកគាត់អាចមានលទ្ធភាពក្នុងការជាវផលិតផលរបស់យើងទៅ ប្រើប្រាស់បាន»។

លោកស្រីបន្ថែមថា ភូមិ អឡិចត្រូនិច មិនត្រឹមតែជាហាងលក់គ្រឿងអេឡិចត្រូនិចចំរុះម៉ាក ប៉ុណ្ណោះទេ ប៉ុន្តែហាងនេះក៏មានផ្តល់សេវាដំឡើង ថែទាំ​ និងជួសជុល​ ផលិតផល​អេឡិចត្រូនិចផងដែរ ហើយជាងជំនាញត្រូវបានបណ្តុះបណ្តាលជំនាញបច្ចេកទេសពីក្រុមហ៊ុន ជីហ្គៀ គ្រុប ផ្ទាល់តែម្តង។

 

ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា ភូមិអេឡិចត្រូនិចលេចរូបរាងឡើងដោយមានគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀ​ គ្រុប ក្នុងគោលបំណងជួយផ្តល់ដំណោះស្រាយចំពោះអាជីវករនៅតាមផ្សារដែលពួកគាត់មានផលលំបាកក្នុង​ការរៀបចំហាងឱ្យត្រូវតាមស្តង់ដារ និងងាយស្រួលគ្រប់គ្រងផលិតផល ដើម្បីជំរុញឱ្យការប្រកបអាជីវកម្ម របស់ពួកគាត់មានស្ថិរភាព មានការប្រកួតប្រជែងខ្ពស់ និងឆ្លើយតបតាមតម្រូវការរបស់អតិថិជនជំនាន់ថ្មីផងដែរ។​

លោកបន្ថែមថា ​​«លើសពីនេះយើងក៏បានផ្តល់វគ្គបណ្តុះណ្តាលស្តីពីយុវជនបន្តវេនដល់ដៃគូអាជីវកម្មរបស់យើងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យដឹងពីរបៀបប្រកបអាជីវកម្ម ច្បាប់ការងារ​ ពន្ធដារ គយ   របៀបមើលបញ្ជីស្នាមគណនេយ្យ ភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ»។

 

លោកបានបញ្ជាក់យ៉ាងដូច្នេះថាក្រុមហ៊ុន ជីហ្គៀ គ្រុបជាក្រុមហ៊ុនគ្រឿងអេឡិចត្រូនិចដំបូងគេនៅកម្ពុជាដែលទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ និងទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុត ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្ទាប់ពី បាននាំចូល និងចែកចាយផលិតផលដោយស្របច្បាប់ និងបានបំពេញកាតព្វកិច្ចច្បាប់អាជីវកម្មបានល្អបំផុត។ លោកថាទាំងនេះគឺជាមធ្យោបាយដ៏ល្អបំផុតដែលធ្វើឱ្យការប្រកបអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប និងដៃគូអាជីវកម្មឈរជើងលើទីផ្សារបានយូរអង្វែង។

 

ទន្ទឹមនឹងគ្នានេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការបើកសម្ពោធហាងភូមិអេឡិចត្រូនិចសាខាខេត្តមណ្ឌលគិរីនេះ ក្នុងនាម ថ្នាក់ដឹកនាំខេត្ត សង្ឃឹមថា នឹងមានការនាំចូលនូវផលិតផលដែលមានគុណភាពខ្ពស់ ផលិតផល ដែលមានប្រភព និងម៉ាកស្លាកយីហោច្បាស់លាស់ មានបច្ចេកវិទ្យាទំនើប និងមានការផ្តល់នូវ សេវាជួសជុល ថែទាំជូនដល់អតិថិជនឱ្យបានកាន់តែល្អ និងកាន់តែមានភាពងាយស្រួល។

 

លោកបានបន្ថែមថា អាជ្ញាធរខេត្ត សង្ឃឹមថា ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងស្វះស្វែងរកដៃគូរ អភិវឌ្ឍន៍អាជីវកម្មបន្ថែមទៀតអំពីតម្លៃរបស់ផលិតផលនីមួយៗ ដើម្បីឱ្យអតិថិជន នៅក្នុងតំបន់ក៏ដូចជានៅក្នុងខេត្ត អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជាទិញយកទៅប្រើប្រាស់បាន។

ហាងភូមិ អេឡិច ត្រូនិច សែនមនោរម្យ មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៧៦ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

 

គួរបញ្ជាក់ថា Franchise ហាងលក់គ្រឿងអេឡិចត្រូនិចយីហោ «ភូមិអេឡិចត្រូនិច» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ជីហ្គៀ គ្រុប ដើម្បីចែកចាយ និងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចចំរុះម៉ាក ទៅកាន់អ្នកប្រើប្រាស់តាមរយៈការលក់ Franchise យីហោហាង និងផលិតផលអេឡិចត្រូនិច ទៅកាន់អ្នកវិនិយោគទុន អាជីវករ ឬសាធារណៈជនដែលចង់ចាប់ផ្តើមអាជីវកម្មក្នុងវិស័យអេឡិចត្រូនិច។

 

 

មិនតែប៉ុណ្ណោះគំរូអាជីវកម្មមួយនេះមិនត្រឹមតែលក់ Franchise ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន នឹងផ្តល់ជូនទាំងយុទ្ធសាស្រ្តគ្រប់គ្រងអាជីវកម្ម បច្ចេកទេស ច្បាប់ទម្លាប់ និងក្រុមជាងជំនាញផងដែរ។

ព័ត៌មានលំអិតអំពី Franchise ភូមិ អេឡិចត្រូនិច៖ https://phumelectronic.com/

 

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh