Wednesday, October 30, 2024
409 Views
Continue read on your phone

AI Picture Pro នៅក្នុងទូរទស្សន៍ LG នឹងផ្តល់បទពិសោធន៍ទស្សនារូបភាពពិតប្រាកដ និងរស់រវើក

ភ្នំពេញ – LG BrandShop បាននាំយកទូរទស្សន៍ជំនាន់ចុងក្រោយរបស់ LG មកកាន់ទីផ្សារកម្ពុជា ដោយមានមុខងារ AI Picture Pro ជាបច្ចេកវិទ្យាថ្មីបំផុត និងត្រូវបានរចនាឡើង ដើម្បីផ្តល់នូវបទពិសោធន៍ទស្សនាទូរទស្សន៍ត្រជាក់ភ្នែក។ បច្ចេកវិទ្យាថ្មីនេះប្រើប្រាស់បញ្ញាសិប្បនិម្មិតដ៏ឆ្លាតវៃ ដើម្បីបង្កើនគុណភាពរូបភាពក្នុងពេលពិតប្រាកដ និងធានាថាឈុតឆាកនីមួយៗត្រូវបានបង្ហាញដោយភាពច្បាស់ និងភាពត្រឹមត្រូវ។

ជាមួយនឹងមុខងារទាំងនេះ AI Picture Pro ដែលបានបំពាក់នៅលើទូរទស្សន៍ LG បានកំណត់ស្តង់ដារថ្មីសម្រាប់គុណភាពរូបភាពទូរទស្សន៍ ធ្វើឱ្យវាមានភាពឆ្លាតវៃ និងអាចបត់បែនទៅតាមបរិយាកាសនិងចំណង់ចំណូលចិត្តរបស់អ្នក។

AI Picture Pro គណនារូបភាពយ៉ាងជ្រាលជ្រៅ

ក្រុមហ៊ុន LG Electronics បានបង្កើត AI Picture Pro ក្នុងគោលបំណងសំខាន់ ដើម្បីសិក្សាអំពីរូបភាព វិភាគ និងគណនាយ៉ាងស៊ីជម្រៅលើខ្លឹមសារដែលកំពុងបង្ហាញនៅលើអេក្រង់ ដើម្បីកែសម្រួលគុណភាពរូបភាពក្នុងពេលពិតប្រាកដឱ្យតែច្បាស់ និងជាចំណីអារម្មណ៍របស់អ្នកទស្សនាកាន់តែអស្ចារ្យ។ មុខងារនេះ នឹងធានាថាអ្នកទស្សនាទទួលបានរូបភាពល្អបំផុត ទោះបីជារូបភាព ឬវីដេអូមកពីប្រភពណាក៏ដោយ។

បង្កើនគុណភាពរូបភាពកាន់តែរស់រវើក

​ AI Picture Pro បង្កើនគុណភាពរូបភាព និងពណ៌កាន់តែច្បាស់ ដោយកែសម្រួលលើខ្លឹមសាររូបភាពរស់រវើក និងដូចរូបភាព និងពណ៌ពិតប្រាកដនៅខាងក្រៅអេក្រង់។ តាមរយៈបច្ចេកវិទ្យានេះ មិនថាអ្នកកំពុងទស្សនាភាពយន្តដែលមានសកម្មភាពលឿន ឬឯកសារធម្មជាតិបង្ហាញពីស្ថានភាពស្ងប់ស្ងាត់នោះទេ AI Picture Pro នឹងនូវតែផ្តល់នូវគុណភាពរូបភាពត្រជាក់ភ្នែកជានិច្ច។

AI Picture Pro កែសម្រួលពន្លឺដោយស្វ័យប្រវត្តិ​

មុខងារដែលលេចធ្លោមួយនៃ AI Picture Pro គឺសមត្ថភាពក្នុងការកែសម្រួលពន្លឺរបស់ទូរទស្សន៍ដោយស្វ័យប្រវត្តិ ឱ្យសមស្របទៅនឹងនឹងពន្លឺបរិយាកាសនៅក្នុងបន្ទប់។ បច្ចេកវិទ្យានេះនឹងធានាថាលោកអ្នកនឹងទទួលបានបទពិសោធន៍ទស្សនាដ៏ល្អបំផុតគ្រប់ពេលវេលា មិនថានៅក្នុងបន្ទប់ទទួលភ្ញៀវដែលមានពន្លឺច្រើន ឬបន្ទប់គេងដែលមានពន្លឺតិចនោះទេ។

ការបង្កើនគុណភាពរូបភាពពីទាបទៅ 4K

AI Picture Pro ក៏មានសមត្ថភាពក្នុងការបង្កើនគុណភាពរូបភាពដែលមានគុណភាពទាបទៅជាគុណភាពជិត 4K។ មុខងារនេះមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកទស្សនាដែលចូលចិត្តភាពយន្តឬកម្មវិធីទូរទស្សន៍ចាស់ៗ ព្រោះវាបង្កើនភាពច្បាស់ និងលម្អិតលើខ្លឹមសាររូបភាព ឬវីដេអូ។ កម្មវិធីនេះនឹងធ្វើឱ្យភាពយន្ត ឬកម្មវិធីដែលផលិតជំនាន់មុនកាន់តែច្បាស់ និងមានគុណភាពជាងមុន។

មានសមត្ថភាពស្គាល់ឈុតឆាក ឬប្លង់នៃកម្មវិធីកម្សាន្តផ្សេងៗគ្នា ​

AI Picture Pro អាចស្គាល់ឈុតឆាកផ្សេងៗដូចជាកម្មវិធីកីឡា ភាពយន្ត ឬកម្មវិធីធម្មជាតិ ហើយកែសម្រួលការកំណត់រូបភាពដោយស្វ័យប្រវត្តិសម្រាប់ឈុតឆាកនីមួយៗ។ មុខងារនេះនឹងធានាថា ឈុតឆាកនីមួយៗត្រូវបានបង្ហាញដោយការកែលម្អរល្អបំផុត បង្កើនបទពិសោធន៍របស់អ្នកទស្សនា។​

AI Picture Pro ជាបច្ចេកវិទ្យាមួយចំនោមបច្ចេកវិទ្យាទាំង AI ៥ ផ្សេងទៀតដែលបានបំពាក់នៅលើ ទូរទស្សន៍ ​LG ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics មានដូចជា៖ ​

១. AI Alpha

២. AI Customization

៣. AI Picture Pro

៤. AI Sound Pro

៥. AI Experience

​លោកអ្នកអាចស្វែងរកទូរទ្សន៍LG ដែលមានបំពាក់ AI ទាំង៥នេះនៅហាងLG BrandShop និងហាងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនជីហ្គៀ គ្រុប៕

លំអិតអំពីទូរស្សន៍LG ជំនាន់ចុងក្រោយ៖https://www.ggear.com.kh/tv-audio-video/tvs/oled-tvs/

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh