Wednesday, April 23, 2025
822 Views
Continue read on your phone

LG DUALCOOL AI 2025 ជាប្រភេទម៉ាស៊ីនត្រជាក់ដំណើរការដោយ AI ឆ្លាតវៃ និងសន្សំសំចៃភ្លើងខ្ពស់

ភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន ជីហ្គៀ គ្រុប សហការជាមួយក្រុមហ៊ុន LG Electronics បាននាំចូលម៉ាស៊ីនត្រជាក់ DUALCOOL AI Air ដែលជាដំណោះស្រាយដ៏ឆ្លាតវៃ ថែមទាំងបានរួមបញ្ចូលបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ ដើម្បីផ្តល់នូវផាសុកភាព និងប្រសិទ្ធភាពថាមពល សម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។

ម៉ាស៊ីនត្រជាក់ DUALCOOL AI ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា AI Dual Inverter™ បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics។ បច្ចេកវិទ្យានេះបានធ្វើអោយប្រសើរឡើងនូវដំណើរការខ្យល់ត្រជាក់ដោយផ្អែកលើលក្ខខណ្ឌបរិស្ថានអាកាសធាតុជាក់ស្តែង។ ប្រព័ន្ធឆ្លាតវៃនេះវិភាគសីតុណ្ហភាពក្នុងបន្ទប់ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីធានាបាននូវប្រតិបត្តិការថាមពលប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ឧបករណ៍ចាប់សញ្ញាមនុស្សអាចបង្កើនភាពជាក់លាក់បន្ថែមទៀត ដោយធ្វើការកែតម្រូវទិសដៅលំហូរខ្យល់ និងល្បឿនដោយការតាមដានលំនាំចលនា និងធានាបាននូវបទពិសោធន៍នៃភាពត្រជាក់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។​

លើសពីនេះទៀតនោះក្រុមហ៊ុន LG Electronics ដៃគូសហការរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប បានផលិតម៉ាស៊ីនត្រជាក់ប្រភេទនេះឡើងដោយផ្តល់អាទិភាពលើ គុណភាពខ្យល់ និងផាសុកភាពរបស់អ្នកប្រើប្រាស់។ ជាក់ស្តែង Plasmaster™ Ionizer ++ ជាមុខងារ​កម្ចាត់​បាក់តេរី និង​សារធាតុ​អាលែហ្សី​ដែល​បង្ក​គ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ព្រមទាំង​លើក​កម្ពស់​បរិស្ថាន​ស្អាត និង​សុវត្ថិភាព​សម្រាប់​គ្រួសារលោកអ្នកផងដែរ។

ជាមួយគ្នានេះមុខងារ Auto Clean+ អាចការពារការប្រមូលផ្តុំសំណើម និងកំទេចកំទីនៅក្នុងតម្រងធានានូវដំណើរការប្រើប្រាស់បានយូរអង្វែង និងកាត់បន្ថយការចំណាយលើការថែទាំនានា។

ប្រសិទ្ធភាពថាមពលនៅតែជាមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិតរបស់ក្រុមហ៊ុន LG Electronics។​​​​​​​​​​​​​​​​​​​​ កម្មវិធីគ្រប់គ្រង AI kW អាចធ្វើឱ្យការត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ថាមពល មានតម្លាភាព និងសន្សំសំចៃថាមពលខ្ពស់។

មិនតែប៉ុណ្ណោះម៉ាស៊ីនត្រជាក់ម៉ូដែលថ្មីមានលក្ខណៈពិសេសលើមុខងារ Window Open Detection ជាមុខងារមួយនៅលើម៉ាស៊ីនត្រជាក់ LG ជួយសន្សំថាមពលដោយស្វ័យប្រវត្តិ នៅពេលដែលវារកឃើញការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ អំឡុងពេលដែលទ្វារ ឬបង្អួចត្រូវបានបើក។ បច្ចេកវិទ្យានេះនឹងជួយកាត់បន្ថយការខ្ជះខ្ជាយថាមពល​ និងកាត់បន្ថយការចំណាយលើការដំណើរការដោយដំឡើងសីតុណ្ហភាពក្នុងកម្រិតមួយដែលមិនធ្វើអោយម៉ាស៊ីនត្រជាក់ស៊ីភ្លើងរហូតដល់បង្អួច ឬទ្វារត្រូវបានបិទវិញ។

ម៉ាស៊ីនត្រជាក់ DUALCOOL AI រចនាឡើងដោយរួមបញ្ចូលគ្នាជាមួយនឹងសោភ័ណភាពប្រណិត និងការរចនាបែបសហសម័យ។ ជាមួយនឹងប្រតិបត្តិការ និងមុខងារដ៏ស្ងប់ស្ងាត់របស់វាដូចជា Sleep Timer+ ដែលកំណត់ភាពត្រជាក់ជម្រុញដល់ការគេងកាន់តែស្កប់ស្កល់។

ម៉ាស៊ីនត្រជាក់ DUALCOOL AI លើសពីដំណោះស្រាយត្រជាក់ វាគឺជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់របស់ LG ក្នុងការបង្កើតផលិតផលឆ្លាតវៃ សន្សំសំចៃថាមពល និងសុខភាព ដែលលើកកម្ពស់ជីវិតរស់​នៅប្រចាំថ្ងៃ។

ព័ត៌មាន​ប​​ន្ថែមអំពីម៉ាស៊ីនត្រជាក់ LG តាមតំណភ្ជាប់នេះ៖ https://www.ggear.com.kh/home-air-cond/2hp-r32-refrigerant-split-type-air-conditioner-with-dual-inverter-compressor/

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh