• News/Press Release
  • ម៉ាស៊ីនបោក LG ផ្តល់ពណ៌ទាន់ស...
Tuesday, June 17, 2025
93 Views
Continue read on your phone

ម៉ាស៊ីនបោក LG ផ្តល់ពណ៌ទាន់សម័យដើម្បីជួយផ្តល់សោភ័ណ្ឌបន្ថែមសម្រាប់គេហដ្ឋាន។ សម្រាប់ម៉ូដែល FB1209S5M មានពណ៌ប្រផេះក្រម៉ៅ រីឯម៉ូដែល F2515SNEG មានពណ៌ប្រផេះក្រម៉ៅ បែបគ្រើម ។

ម៉ាស៊ីនបោកគក់ LG 9kg និង 15kg៖ ធន់ ទំនើប និងល្អឥតខ្ចោះសម្រាប់បោកគក់ច្រើន និងទីតាំងចង្អៀត
ម៉ាស៊ីនបោកគក់ទ្វារខាងមុខរបស់ LG មិនត្រឹមតែសម្អាតសម្លៀកបំពាក់បានស្អាតឥតខ្ចោះប៉ុណ្ណោះទេ ថែមទាំងធន់ក្នុងការប្រើប្រាស់ និងដំណើរការជាប់បានយូរ។ ក្រុមហ៊ុន LG បានរចនាផលិតផលទាំងនេះឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ សម្រាប់អ្នកដែលស្វែងរកភាពជឿជាក់ និងការប្រើប្រាស់បានយូរអង្វែង។

ម៉ូដែលចុងក្រោយបង្អស់របស់ LG ទ្វារខាងមុខ ដែលមានលេខ F2515SNEG និង FB1209S5M នាំមកនូវបច្ចេកវិទ្យាទំនើប អត្ថប្រយោជន៍នៃការសន្សំសំចៃកន្លែង និងជាពិសេសគឺដំណើរការប្រើប្រាស់បានយូរអង្វែង។គុណសម្បត្តិនៃម៉ាស៊ីនបោកគក់ LG ទ្វារខាងមុខ: ឆ្លាតវៃ ថែរក្សាក្រណាត់ និងប្រើប្រាស់បានយូរ
ម៉ូដែលទាំងពីរនេះគឺជាម៉ាស៊ីនបោកគក់ទ្វារខាងមុខ ដែលផ្តល់នូវការថែទាំក្រណាត់យ៉ាងល្អឥតខ្ចោះ ជាមួយនឹងការបោកគក់ទន់ភ្លន់ សន្សំសំចៃទឹក និងល្បឿនបង្វិលខ្ពស់ជាងបើប្រៀបធៀបទៅនឹងម៉ាស៊ីនបោកគក់ជំនាន់មុនៗ។ លក្ខណៈពិសេសទាំងនេះ រួមចំណែកដល់អាយុកាលប្រើប្រាស់បានយូរអង្វែងរបស់សម្លៀកបំពាក់អ្នក ក៏ដូចជាម៉ាស៊ីនបោកគក់ខ្លួនឯងផងដែរ។

LG Electronics បានផលិតម៉ាស៊ីនបោកគក់ចំនួនពីរម៉ូដែលនេះឡើង ដើម្បីបំពេញតម្រូវការប្រើប្រាស់ផ្សេងៗគ្នា។ សម្រាប់ម៉ូដែល F2515SNEG ដែលអាចបោកសម្លៀកបំពាក់បាន 15 គីឡូក្រាម គឺស័ក្តិសមបំផុតសម្រាប់គ្រួសារធំដែលត្រូវការការថែទាំ និងបោកគក់ក្នុងបរិមាណច្រើន ដោយធានាបាននូវការសម្អាតប្រកបដោយប្រសិទ្ធភាព និងហ្មត់ចត់សម្រាប់គ្រួសារមានសមាជិកច្រើន។ ទន្ទឹមនឹងនេះ ម៉ូដែល FB1209S5M ដែលមានសមត្ថភាពបោកគក់ 9 គីឡូក្រាម គឺល្អឥតខ្ចោះសម្រាប់ផ្ទះដែលមានសមាជិកគ្រួសារតូច ឬផ្ទះដែលមានទីតាំងចង្អៀត។ វាផ្តល់នូវដំណោះស្រាយសម្រាប់ទីតាំងចង្អៀត ប៉ុន្តែនៅតែមានថាមពលខ្លាំងសម្រាប់តម្រូវការបោកគក់ប្រចាំថ្ងៃ ខណៈពេលដែលសន្សំសំចៃទីតាំង និងថាមពលអគ្គិសនីផងដែរ។
ម៉ូដែលទាំងពីរនេះត្រូវបានផលិតឡើងដើម្បីធានាបាននូវការប្រើប្រាស់រយៈពេលវែង ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពនៃការបោកគក់នោះទេ។

ភាពធន់ និងប្រើប្រាស់បានយូរអង្វែង៖ គន្លឹះនៃម៉ាស៊ីនបោកគក់ LG
ចំណុចសំខាន់នៃភាពធន់របស់ម៉ាស៊ីនបោកគក់ LG គឺ ម៉ូទ័រ Inverter Direct Drive Motor របស់វា។ ម៉ូទ័រនេះដំណើរការបានស្ងាត់ និងត្រូវបានរចនាឡើងដើម្បីប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការទាក់ និងការរហែកសាច់ក្រណាត់។ នេះមានន័យថាការថែទាំម៉ាស៊ីនតិចតួច និងដំណើរការបានល្អឥតខ្ចោះជាបន្តបន្ទាប់ ដែលធ្វើឱ្យវាជាជម្រើសដ៏ឆ្លាតវៃ និងសន្សំសំចៃសម្រាប់អ្នកប្រើប្រាស់រយៈពេលវែង។

ម៉ាស៊ីនបោកគក់ LG ទាំងពីរម៉ូដែលនេះក៏មានពណ៌ទាន់សម័យ ផ្តល់សោភ័ណភាពបន្ថែមសម្រាប់គេហដ្ឋានផងដែរ។ សម្រាប់ម៉ូដែល FB1209S5M មានពណ៌ប្រផេះក្រម៉ៅ រីឯម៉ូដែល F2515SNEG មានពណ៌ប្រផេះក្រម៉ៅ បែបគ្រើម ។

ម៉ាស៊ីនបោកគក់ LG ធ្វើឱ្យប្រសើរឡើងនូវទម្លាប់នៃការបោកគក់របស់អ្នក។ ជាមួយនឹងការរចនាទាន់សម័យ អត្ថប្រយោជន៍សន្សំសំចៃកន្លែង និងជាពិសេសគឺការផលិតឡើងដើម្បីប្រើប្រាស់បានយូរអង្វែង ម៉ាស៊ីនបោកគក់ថ្មីរបស់ LG គឺជាការវិនិយោគដ៏ឈ្លាសវៃសម្រាប់គេហដ្ឋានរបស់អ្នក។

ព័ត៌មានបន្ថែមអំពីម៉ាស៊ីនបោកLG៖ https://www.ggear.com.kh/appliances/washing-machines/all-washing-machines/

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh