
តើអ្នករំពឹងថាទូរទឹកកករបស់អ្នកអាចប្រើប្រាស់បានរយៈពេលប៉ុន្មានឆ្នាំ? ជាក់ស្តែងទូទឹកកកLG ត្រូវបាន ផលិតឡើងមានអាយុកាលអាចប្រើប្រាស់បានរហូតដល់ទៅ២០ឆ្នាំ និងមានការធានាពី១០ ទៅ២០ឆ្នាំ ឡើងទៅ។ ដើម្បីធានាថាទូទឹកកកអាចប្រើប្រាស់បានរហូត២០ឆ្នាំ លោកអ្នកត្រូវដឹងវិធីទាំងនេះ៖
១. សំអាតឱ្យបានទៀងទាត់តាមការណែនាំ
តាមស្តង់ដារទូរទឹកកកត្រូវលាងសំអាតរៀងរាល់ ៦ខែម្តង និងត្រូវប្រមូលកំទិចកំទីចេញរៀងរាល់ដាក់ម្ហូបអាហារថ្មីចូល ជូតសំអាតក្អែល និងទឹកឱ្យបានល្អ។
២. ថែទាំគែមទ្វា (Door Gaskets) ឱ្យបានស្អាត
ប្រឡោះជុំវិញទ្វាទូទឹកកកមានតួនាទីរក្សាខ្យល់ត្រជាក់មិនឱ្យហូរចេញក្រៅដូច្នេះលោកអ្នកត្រូវឧហ្សាពិនិត្យមើលពី កំហាប់របស់គែមដែលបិទនៅជាប់ទ្វា ដើម្បីធានាថាគ្មានខ្យល់ចេញមកក្រៅក្នុងករណីអ្នកប្រើប្រាស់ទូទឹកកកយូរឆ្នាំ។ ត្រូវលាងជម្រះគែមទ្វាទូទឹកកកដោយអេប៉ុងសើម ឬក្រណាត់ទន់ៗនិងជូនឱ្យស្ងួតមុនពេលបិតទ្វា។ ប្រសិនបើអ្នកសម្គាល់ឃើញមានផ្សិត ត្រូវសំអាតវាបានស្អាតជាមួយថ្នាំសំលាប់មេរោគជាដើម។ ប៉ុន្តែសូមពិនិត្យមើលសៀវភៅណែនាំទូទឹកកករបស់អ្នកជាមុនសិន ដើម្បីមើលថាតើផលិតផលមួយចំនួនមានបង្រៀនពី របៀបលាងសំអាតដែរឬទេ។
៣. ដុះលាងធុងផ្ទុកទឹកត្រជាក់ (Water Tank)
ប្រសិនបើទូទឹកកករបស់អ្នកមានធុងផ្ទុកទឹកត្រជាក់ (Water Tank) ត្រូវលាងសំអាតរៀងរាល់ ៣ខែម្តង ឬញឹកញាប់ជាងនេះប្រសិនជាអ្នកមានតម្រូវការប្រើប្រាស់វាច្រើន ដើម្បីចៀសវាងការបង្កឱ្យមានបាតេរីដែល បណ្តាលមកពីស្លែរ ឬក្អែលនៅក្នុងទឹក។
៤. កុំដាក់សម្ភារៈនៅផ្នែកខាងលើទូទឹកកក (ដំបូលទូទឹកកក)
នៅផ្នែកខាងលើនៃទូទឹកកកមិនត្រូវដាក់សម្ភារៈនោះទេ ចៀសវាងការរំខានដល់សមត្ថភាពនៃការសាយភាយកំដៅចេញពីទូ។ សម្រាប់ផ្ទះបាយដែលមានទូដាក់ពីលើទូទឹកកក ត្រូវប្រាកដថាអ្នកទុកចន្លោះរវាងទូ និងផ្នែកខាងលើនៃទូរទឹកកក ដើម្បីជួយសម្រួលដល់លំហូរខ្យល់។ ម៉ូដែលមួយចំនួនមានការណែនាំអំពីគម្លាតជាក់លាក់នៅក្នុងសៀវភៅណែនាំ។
៥. រក្សាអនាម័យនៅកន្លែងចុចទឹកឱ្យបានស្អាត (Ice and Water Dispenser)
លាងសំអាតកន្លែងចុចទឹកកក និងទឹកឱ្យបានស្អាត ដើម្បីរក្សាអនាម័យ និងគ្មានក្លិនស្អុយ។ ប្រសិនអ្នកមិន សំអាតក៏មិនប៉ះពាល់ដល់អាយុកាលនៃទូទឹកកដែរ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕