• News/Press Release
  • ភាពឆ្លាតវៃរបស់ម៉ាស៊ីនបោក LG...
Monday, June 9, 2025
693 Views
Continue read on your phone

ភាពឆ្លាតវៃរបស់ម៉ាស៊ីនបោក LG ធ្វើឱ្យការបោកគក់កាន់តែងាយស្រួល និងជាដំណោះស្រាយសម្រាប់ ក្រុមគ្រួសារដែលមមារញឹក

សម្រាប់ក្រុមគ្រួសារដែលមានភាពមមារញឹកខ្លាំងឥឡូវនេះអាចជ្រើសរើស ម៉ាស៊ីនបោកគក់ដែលដំណើរការដើរដោយបច្ចេកវិទ្យា AI ចុងក្រោយបង្អស់របស់ LG ដែលត្រូវបានរចនាឡើងដើម្បីសន្សំសំចៃពេលវេលា ការពារសម្លៀកបំពាក់ និងសម្រួលការបោកគក់ មិនប៉ុណ្ណោះធ្វើឱ្យកិច្ចការផ្ទះមានភាពងាយស្រួលជាងពេលណាទាំងអស់។

ទាំងនេះជាចំណុចសំខាន់ដែលអ្នកគួរដឹង និងជ្រើសរើសយកម៉ាស៊ីនបោក LG៖

ការបោកគក់ដ៏ឆ្លាតវៃ ចំណាយពេល និងថាមពលតិច
ជាមួយនឹងបច្ចេកវិជ្ជា AI Direct Drive™ 2.0 ម៉ាស៊ីនបោកគក់របស់ LG ស្គាល់ពីប្រភេទសាច់ក្រណាត់ ទម្ងន់ និងកម្រិតនៃភាពកខ្វក់នៃក្រណាត់ដោយស្វ័យប្រវត្តិ និងជ្រើសរើសបោកគក់ដ៏ល្អបំផុត ដើម្បីកាត់បន្ថយការតួក និងរហែក ជួយរក្សាសម្លៀកបំពាក់ឱ្យនៅថ្មី និងស្អាតដូចដើម។

លឿនរហ័សទាន់ចិត្ត
បោកកក់លឿនជាដំណោះស្រាយសម្រាប់ថ្ងៃដែលមរមារញឹកបំផុត ប្រើម៉ាស៊ីនបោក LG លោកអ្នកមិនចាំបាច់រង់ចាំម៉ោងបោកគក់ទៀតនោះទេព្រោះមុខងារ TurboWash™ 360 របស់ LG បានកាត់បន្ថយពេលវេលាបោកគក់មកត្រឹមតែ 39 នាទី ដូច្នេះវាជួយបញ្ចប់ការងារបោកគកក់នេះបានរហ័ស និងចំណេញពេលវេលា ហើយយើងអាចយកពេលទៅធ្វើការងារផ្សេងៗទៀតបាន។

កំណត់ការប្រើប្រាស់ម្សៅសាប៊ូដោយស្វ័យប្រវត្តិ
បច្ចេកវិទ្យា ezDispense™ របស់ LG មុខងារប៉ាន់ប្រមាណម្សៅសាប៊ូថាតើត្រូវប្រើសាប៊ូប៉ុន្មាន វាស់បរិមាណត្រឹមត្រូវដោយស្វ័យប្រវត្តិ ដោយធានាបាននូវការបោកគក់ល្អឥតខ្ចោះគ្រប់ពេល មិនតែប៉ុណ្ណោះមុខងារនេះជួយ សន្សំសំចៃសាប៊ូ និងការចំណាយផងដែរ។

ស័ក្តិសមសម្រាប់គេហដ្ឋានគ្រប់ប្រភេទ
មិនថាអ្នករស់នៅក្នុងអាផាតមិនតូច ឬផ្ទះធំទេ ម៉ាស៊ីនបោកកក់របស់ LG នឹងជាដំណោះស្រាយរបស់លោកអ្នកជានិច្ច ព្រោះវាមានគ្រប់ទំហំខ្នាត ដំណើរការស្ងាត់ និងមុខងារឆ្លាតវៃ វាធ្វើឱ្យក្លាយជាជម្រើសដ៏ល្អសម្រាប់គ្រួសារដែលមមារញឹក និងស្វែងរកម៉ាស៊ីនបោកដែលមានប្រសិទ្ធភាពក្នុងការបោកជម្រះស្អាត ថែរក្សាសាច់ក្រណាត់ ស៊ីភ្លើងតិច ចំណាយពេលតិច និងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។

ម៉ាស៊ីនបោក LG ធ្វើឱ្យប្រសើរឡើងនូវទម្លាប់នៃការបោកគក់របស់អ្នកប្រសើរឡើងតាមរយៈដំណើរការដោយ AI ដែលជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលចង់បានសម្លៀកបំពាក់ស្អាតជាងមុន មិនមានការរំខាន។
ព័ត៌មានបន្ថែមអំពីម៉ាស៊ីនបោកLG៖ https://www.ggear.com.kh/appliances/washing-machines/all-washing-machines/

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh