• News/Press Release
  • ម៉ាស៊ីនត្រជាក់ LG ស៊េរី២០២៣...
Tuesday, January 24, 2023
1520 Views
Continue read on your phone

ម៉ាស៊ីនត្រជាក់ LG ស៊េរី២០២៣ ផ្តោតសំខាន់លើសុខភាពផ្លូវដង្ហើម

ការផ្លាស់ប្តូរអាកាសធាតុពីរដូវកាលមួយទៅរដូវកាលមួយ តែងផ្តល់ផលប៉ះពាល់ដល់សុខភាព របស់មនុស្ស ជាពិសេសកុមារ ឬទារកតូចៗ ដែលជាកត្តាធ្វើអោយពួកគេចាប់ផ្តើម ពិចារណារ  លើសុខភាព អនាម័យ និងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពនៅពេលពួកគេសម្រេចចិត្ត ជ្រើសរើសផលិតផលអ្វីមួយមកប្រើប្រាស់។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងអស់នេះ ក្រុមហ៊ុន LG Electronics បានផលិតម៉ាស៊ីនត្រជាក់ដែលបានគិតគូរពីបញ្ហាសុខភាព បញ្ហាផ្លូវដង្ហើមដែលបង្កដោយបាក់តេរីតូចៗ ឬធូលីដីនៅក្នុង ខ្យល់ដែលណ្តាលឱ្យមនុស្ស និងកុមារងាយនឹងកើតមានបញ្ហាអាលែកស៊ី បញ្ហាផ្លូវដង្ហើម ប្រកាំង រើម ស្បែកស្ងួត ជំងឺហឺត និងបញ្ហាស្ងួតភ្នែកជាដើម។

ក្រុមហ៊ុន LG Electronics ក៏បានពង្រឹងបច្ចេកវិទ្យារបស់ខ្លួនដែលអាចជួយឱ្យការរស់នៅរបស់អ្នកប្រើប្រាស់ប្រកបដោយសុខភាពល្អ និងមានអនាម័យដោយបានបំពាក់តម្រងការពារប្រឆាំងនឹងមេរោគ និងបានស្រោបដោយសារធាតុ Cationic Silver ដែលអាចមានសមត្ថភាពកំចាត់ មេរោគ និងបាក់តេរី និងយកសារធាតុគ្រោះថ្នាក់ ដូចជាលំអងធូលីចេញពីខ្យល់បានរហូតដល់៩៩%។ ម៉ាស៊ីនត្រជាក់ម៉ូដែលថ្មីទាំងនេះក៏បានពង្រឹងបន្ថែមលើមុខងារ UV nano ប្រព័ន្ធកំចាត់មេរោគលើស្លាបកង្ហារ​ និងបច្ចេកវិទ្យាបន្សុទ្ធខ្យល់ឱ្យប្រសិទ្ធភាពជាងមុនផងដែរ។

ម៉ាស៊ីនត្រជាក់ ស៊េរីថ្មីរបស់LG ក៏បានបំពាក់ប្រព័ន្ធ Dual Inverter ដែលជាបច្ចេកវិទ្យា ចុងក្រោយ និងមានភាពឆ្លាតវៃ ជួយសម្រួលដល់ការប្រើប្រាស់របស់អតិថិជន។ វាត្រូវបានរចនាឡើង ដើម្បីផ្តល់នូវភាពងាយស្រួល និងធ្វើឱ្យសុខភាពរបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង ខណៈពេលដែលការប្រើប្រាស់ភ្លើងក៏សន្សំសំចៃបានច្រើនផងដែរ។

សំរាប់ម៉ាស៊ីនត្រជាក់ម៉ាកLG ថ្មីស៊េរី2023 ចាប់ផ្តើមដំណើរការលក់នៅតាម ​ហាង LG BrandShop ហាងភូមិ អេឡិចត្រូនិចគ្រប់សាខា និងមានចែកចាយនៅតាមបណ្តាហាង របស់តំណាងចែកចាយជាច្រើនទៀត​របស់ក្រុមហ៊ុន GGear Group ទូទាំង២៥ ខេត្តក្រុងក្នុងពេលឆាប់ៗនេះ៕​

លំអិត៖ https://www.ggear.com.kh/air-conditioners/

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh