LG សម្ពោធសាខា LG BRANDSHOP ថ្មី សាខាក្រុងតាខ្មៅ

May 23, 2019 - May 26, 2019 (Expired)

LG សម្ពោធសាខា LG BRANDSHOP ថ្មី សាខាក្រុងតាខ្មៅ

May 23, 2019 - May 26, 2019 (Expired)

        ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត​ គឺសាខា LG BrandShop  ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានអាសយដ្ឋាន ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី 23 ខែ ឧសភា ឆ្នាំ 2019 ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល លោក នូ សុវណ្ណារ៉ា អភិបាលនៃ    គណៈអភិបាលក្រុងតាខ្មៅ ភ្ញៀវកិត្តិយស និង អ្នកសារពត៌មានប្រមាណជាង 150 នាក់ ។

 

ហាងទំនើប LG BrandShop បានមានវត្ថមានមុខដំបូងគេបង្អស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ 2012 មករហូតដល់ពេលបច្ចុប្បន្ន។ ដោយសារតែមើលឃើញពីភាពរីកចំរើននៅក្នុងតំបន់ ការមានតម្រូវការកាន់តែច្រើនរបស់អតិថិជនប្រើប្រាស់ ទើបក្រុមហ៊ុន  ជីហ្គៀ (G Gear)  និង ក្រុមហ៊ុន LG Electronics  បានធ្វើការពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ពីមួយទៅមួយកន្លែង។ ទន្ទឹមនឹងភាពរីកចំរើននេះ ក្រុមហ៊ុនទាំងពីក៏បានសម្លឹងឃើញពីសក្តានុពល និងភាពរីកចំរើនស្របពេញសំរូវការកាន់តែកើនឡើងនៅក្នុងខេត្តកណ្តាល ទើបក្រុមហ៊ុន LG Electronics បានបើកបន្ថែមនូវសាខា LG BrandShop ថ្មីមួយទៀតនៅខេត្តកណ្តាល ក្រុងតាខ្មៅនេះ ដើម្បីជួយសម្រួលដល់អតិថជន អោយកាន់តែមានភាពងាយស្រួលក្នុង ការស្វែងរកឧបករណ៏អេឡិច     ត្រូនិចប្រើប្រាស់ប្រកបដោយគុណភាព។ ទីតាំងសាខាក្រុងតាខ្មៅថ្មីនេះនឹងបំរើសេវាកម្មជូនដល់​អតិថិជនទាំងអស់អោយកាន់តែ មានភាពងាយស្រួល ផាសុកភាព និងជំរើសផលិតផលរឹតតែសំបូរបែប។

 

សូមបញ្ជក់ផងដែលថាមកដល់ពេលបច្ចុប្បន្ននេះហាងទំនើប LG BrandShop មានសាខាចំនួន 9 សាខាទូទាំងប្រទេសកម្ពុជាដូចជា​  រាជធានីភ្នំពេញ  មានចំនួន 4 សាខា​  និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ  និង សាខាខេត្តកណ្ដាល ក្រុងតាខ្មៅថ្មីនេះ ជាសាខាទី9    របស់ហាងទំនើប LG BrandShop

 

LG BrandShop ខេត្តកណ្តាល ក្រុងតាខ្មៅ គឺមានការដាក់បង្ហាញ និងលក់នូវរាល់ឧបករណ៏អេឡិចត្រូនិច របស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផល      ទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG

 

នាក្នុងឱកាសបើកសម្ពោធសាខាថ្មី នៅក្រុងតាខ្មៅនេះផងដែរ  ​ LG BrandShop  មានធ្វើការលក់បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ទៅ ២០% នឹងការថែមជូនការដូរភ្លាមៗ ជាច្រើនយ៉ាងសន្ធឹបសន្ធាប់ ដូចជាគ្រឿងសម្អាងពីប្រទេសកូរ៉េ, ដបទឹក LG ដ៏ស្រស់ស្អាត, អាវយឺត និងមួក LG   ជាដើម ព្រមទាំងមានកម្មវិធី​លេងកម្សាន្ដជាច្រើនផ្សេងទៀត។  កម្មវិធីពិសេសនេះនិងចាប់ផ្ថើមពីថ្ងៃទី 23 រហូតដល់ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2019 នៅ LG BrandShop   ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​  ។

ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 882 129

Top