• News/Press Release
  • LG បង្ហាញភាពទំនើបស៊ីវិល័យរប...
Wednesday, December 4, 2019
371 Views
Continue read on your phone

LG បង្ហាញភាពទំនើបស៊ីវិល័យរបស់ម៉ាស៊ីនត្រជាក់ពណ៌ខ្មៅ ARTCOOL ដែលពុំធ្លាប់មានកន្លងមក

រចនាបថទំនើបថ្លៃថ្នូរទាន់សម័យ

ម៉ាស៊ីនត្រជាក់ LG Artcool ត្រូវបានរចនាឡើងដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងផ្នែកខាងក្នុងនៃផ្ទះរបស់អ្នកជាមួយនឹងរចនាបថតិចនិងសាមញ្ញបំផុត។ កញ្ចក់ពណ៌ខ្មៅនៅផ្នែកខាងមុខនៃផលិតផល ឆ្លុះបញ្ចាំងពីបរិដ្ឋានជុំវិញ ដែលសង្កត់ធ្ងន់ទៅលើរូបរាងដ៏ល្អឥតខ្ចោះ និងភាពថ្លៃថ្នូរ ហើយវាផ្តល់ភាពស្រស់ស្អាតមិនចេះចប់ តាមរយៈភាពរឹងមាំនៃសម្ភារៈកញ្ចក់របស់ម៉ាស៊ីនត្រជាក់មួយនេះ។

 

សន្សំសំចៃថាមពលនិង ផ្ដល់ភាពត្រជាក់បានលឿន

បើយើងក្រឡេកមកមើលបច្ចេកវិទ្យាខាងក្នុងម៉ាស៊ីនវិញដែលបំពាក់ដោយ DUAL Inverter Compressor ™ ដែលវាអាចជួយសន្សំសំចៃភ្លើងជូនលោកអ្នកបានរហូតដល់ 70% ច្រើនជាងម៉ាស៊ីនត្រជាក់ដទៃ និង ត្រជាក់លឿនជាងមុន 40% និងដំណើរការស្ងាត់មិនមានសំលេងរំខាន ហើយមួយវិញទៀតវាធ្វើឱ្យម៉ាស៊ីនត្រជាក់ប្រើបានយូរ រួមជាមួយនឹងការធានារយៈពេល ១០ ឆ្នាំលើម៉ាស៊ីនបង្ហាប់ ជាហេតុធ្វើអោយអ្នកប្រើ អាចទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងរយៈពេលយូរពីម៉ាស៊ីនត្រជាក់ LG មួយនេះ ។

 

អ៊ីយ៉ុងកម្ចាត់បាក់តេរី

ដូចយើងបានដឹងស្រាប់ហើយថា មិនត្រឹមតែខ្យល់ដែលឆ្លងកាត់ម៉ាស៊ីនត្រជាក់ប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុគ្រោះថ្នាក់ បាក់តេរីមិនល្អនិងក្លិនអាក្រក់ នៅក្នុងនោះផងដែរ ។ LG ART COOL មានមុខងារពិសេសម្យ៉ាងគឺ Plasmaster ™ IonizerPLUS អាចបញ្ចេញភាគល្អិតជាង 3 លានអ៊ីយ៉ុង
ជួយបំបាត់ក្លិនមិនល្អ និងបាក់តេរីដែលមានក្នុងខ្យល់បានជាង ៩៩% ក្នុងរយៈពេល ៦០ នាទី ហើយ ផ្ដល់ជាតិសំណើមដល់ស្បែក និងជួយថែទាំងដល់សុខភាពផ្លូវដង្ហើមរបស់លោកអ្នកជារៀងរាល់ថ្ងៃ ។

 

បច្ចេកវិទ្យា Smart ThinQ និង Smart Diagnosis

តើអ្នកដឹងទេអ្វីដែលកាន់តែពិសេសទៀតនោះគឺម៉ាស៊ីនត្រជាក់ LG ART COOL មួយនេះមានសមត្ថភាពភ្ជាប់ជាមួយ Smart ThinQ ដែលធ្វើអោយការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួលដោយសារអត្ថប្រយោជន៍ពិសេស 3 យ៉ាងរបស់កម្មវិធី Smart ThinQ នោះគឺ

  1. បញ្ជា និងគ្រប់គ្រងសីតុណ្ហភាពៈ មិនថាអ្នកនៅទីណានោះទេ ការគ្រប់គ្រងសីតុណ្ហភាពម៉ាស៊ីនត្រជាក់របស់អ្នកអាចបញ្ជាដោយទូរសព្ទដៃដែលបានភ្ជាប់អ៊ីនធើណេតរួចហើយនោះ ។
  2. ដឹងពីបញ្ហាជាមួយនិង Smart Diagnosis: មុខងារ Smart Diagnosis នឹងប្រាប់ពីបញ្ហានៃម៉ាស៊ីនត្រជាក់ ចូលក្នុងទូរសព្ទដៃរបស់អ្នក
  3. បញ្ចូលការគ្រប់គ្រងច្រើនម៉ាស៊ីនក្នងពេលតែមួយៈ គ្រប់ម៉ាស៊ីនដែលបានភ្ជាប់ជាមួយមុខងារ Smart ThinQ ទាំងអស់ នឹងត្រូវគ្រប់គ្រងដោយទូរសព្ទរបស់អ្នក បិទនិងបើក ត្រួតពិនិត្យបានតាមចិត្ដ ។ ចង់បានភាពងាយស្រួល និងទំនើបទាន់សម័យជ្រើសរើសផលិតផល LG។

 

គ្មានសំឡេងរំខាន

លើសពីនេះទៅទៀតម៉ាស៊ីនត្រជាក់ LG ART COOL នឹងមិនធ្វើអោយមានសំឡេងរំខានក្នុងពេល ដំណើរការឡើយ ហើយកម្រិតសំឡេងទាបនេះ គឺដោយសារតែកង្ហារឆៀងពិសេសរបស់ LG និង DUAL Inverter Compressor eliminate ដែលលុបបំបាត់សំលេងរំខានដែលមិនចាំបាច់និងអនុញ្ញាតឱ្យធ្វើប្រតិបត្តិការមាស៊ីនបានយ៉ាងរលូន ។

 

ផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការទប់ភ្លើង

ក្រុមហ៊ុន LG PCB (បន្ទះសៀគ្វីថាមពល) ត្រូវបានធ្វើឱ្យប្រសើរឡើង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការប្រែប្រួលវ៉ុលភ្លើង ដូច្នេះវាធានាបាននូវសុវត្ថិភាពប្រឆាំងនឹងវ៉ុលភ្លើងខ្ពស់ ឬការកើនឡើងនៃថាមពលក្នុងខណៈពេលណាមួយ ដែលនេះហើយទើបធ្វើអោយម៉ាស៊ីនត្រជាក់ LG ART COOL ធន់ប្រើប្រាស់បានយូរជាងគេ។

 

ការតំឡើងងាយស្រួលនិងរហ័ស

ម៉ាស៊ីនត្រជាក់ LG ត្រូវបានរចនាឡើងសម្រាប់ការតំឡើងងាយស្រួលនិងមានប្រសិទ្ធភាពជាងមុនដោយមិនគិតពីកន្លែងជុំវិញនិងចំនួនមនុស្សដែលចូលរួមក្នុងដំណើរការតំឡើងឡើយ។ តាមរយៈការកាត់បន្ថយកម្លាំងពលកម្មនិងពេលវេលាដែលត្រូវការសម្រាប់តំឡើងបែបនេះហើយ ទើបធ្វើអោយការតំឡើងម៉ាស៊ីនត្រជាក់ប្រើរយៈពេលខ្លីនិងរហ័សហើយបន្ថែមសោភណភាពដ៏ស្រស់ស្អាតដល់ គេហដ្ឋានរបស់លោកអ្នក។

គួរបញ្ជាក់ផងដែរថាលោកអ្នកអាចស្វែងរកម៉ាស៊ីនត្រជាក់ LG ART COOL បាននៅគ្រប់សាខារបស់ហាងចែកចាយគ្រឿងអេឡិចត្រូនិក LG Brandshop ដែលមានទីតាំងសរុបចំនួន 10 សាខា ទូទាំងប្រទេសកម្ពុជា ដែលរាជធានីភ្នំពេញ មាន 4 សាខា និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាខេត្តកណ្ដាល និង សាខាក្រុងកំពត ជាដើម។

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh