• News/Press Release
  • បិទវគ្គបណ្តុះបណ្តាលគ្រូបង្គ...
Thursday, December 7, 2023
575 Views
Continue read on your phone

បិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលនិងសិក្ខាកាម ជំនាញជណ្តើរយន្តជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលជំនាន់ទី២

វគ្គជំនាញជួសជុលជណ្តើរយន្តជំនាន់ទី២ ដែលរៀបចំឡើងដោយក្រុមហ៊ុន ជីហ្គៀ គ្រុបបានចាប់ផ្តើមដំណើរការទៀតហើយដោយផ្តល់ឱកាសដល់គ្រូ​បង្គោលផ្នែកបច្ចេកទេសជាង ១៧នាក់ចូលរួមដកស្រង់បទពិសោធន៍ និងការអនុវត្តផ្ទាល់ជាមួយអ្នកជំនាញនៃក្រុមហ៊ុននេះ។

វគ្គនេះនឹងនឹងពង្រីកវិសាលភាពនៃជំនាញជណ្តើរយន្តនៅកម្ពុជាបន្ថែម ដោយគ្រូបង្គោលនីមួយៗនឹងចែករំលែកចំណេះដឹងដែលទទួលបានបន្តទៅនិស្សិតនៅតាមវិទ្យាស្ថានបច្ចេកវិទ្យានៅតាមបណ្តាខេត្តក្រុងនានា។

មិនតែប៉ុណ្ណោះសិក្ខាកាមដែលបានបញ្ចប់វគ្គនេះនឹងទទួលបានសញ្ញាបត្រទទួលស្គាល់គុណភាព និងជំនាញវិជ្ជាជីវៈពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយពួកគេនឹងអាចទទួលបានឱកាសការងារលើ​ជំនាញនេះជាមួយក្រុមហ៊ុនដៃគូ។

ឧកញ៉ា​ សុខ ពិសិដ្ឋ អគ្គនាយក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាលោកបានវាយតម្លៃខ្ពស់លើវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មលើកម្មវិធីសិក្សា និងគុណភាពនៃការបង្រៀនរបស់សាស្ត្រាចារ្យលើជំនាញបច្ចេកទេសនីមួយៗដែលបានផលិតនូវធនធានដែលមានគុណភាពពិតប្រាកដសំរាប់កម្ពុជា។ ហើយនេះជាមោទនភាពមួយដែលក្រុមហ៊ុន បានសហការជាមួយវិទ្យាស្ថាន ITI ដើម្បីពង្រីកធនធានបច្ចេកទេសផ្នែកជណ្តើរយន្តឱ្យកាន់តែច្រើនក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

លោកបន្ថែមថាជំនាញជណ្តើរយន្តជាជំនាញកម្ររហើយក្រុមហ៊ុន ជីហ្គៀ គ្រុបជាក្រុមហ៊ុនដំបូងគេដែលបានបង្កើតកម្មវិធីបង្រៀនវគ្គនេះឡើងដោយជោគជ័យ និងមានការទទួលស្គាល់ពីក្រសួងការងារលើគុណភាពសម្ថភាពរបស់យុវជន។ លោកបានលើកទឹកចិត្តឱ្យយុវជនបន្តពង្រីកចំណេះដឹង និងជំនាញបន្ថែមដើម្បីអភិវឌ្ឍន៍សមត្ថភាព ជីវភាពរបស់ខ្លួនផង និងសង្គមជាតិផងដែរ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា«បើយើងរៀនយ៉ាប់តែមួយពេល លំបាកតែមួយពេល ប៉ុន្តែបើអត់រៀនយើងនឹងយ៉ាប់មួយជីវិត»​។

ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេនាយកវិទ្យាស្ថាន ITI មានប្រសាសន៍ថាវិទ្យាស្ថានបានគិតគូរវគ្គបបណ្តុះបណ្តាលវគ្គខ្លី និងមធ្យមជាអាទិភាពដើម្បីទាក់ទាញចំណាប់អារម្មណ៍សិក្ខាកាម និស្សិតដែលមានជីវភាពក្រីក្រចុះឈ្មោះចូលរៀន និងទទួលបានការងារធ្វើក្នុងគោលបំណងរួមចំណែកលើកស្ទួយកម្រិតជីវភាពគ្រួសារផងដែរ។

លោកបន្ថែមថាលោកនឹងបន្តសហការជាមួយក្រុមហ៊ុន និងអង្គការដៃគូផ្តល់វគ្គបណ្តុះបណ្តាលជណ្តើរយន្តនេះបន្ថែមទៀតដើម្បីធានាឱ្យបាននូវការផ្គតផ្គង់អ្នកជំនាញបច្ចេកទេសផ្នែកនេះនៅក្នុងទីផ្សារបច្ចុប្បន្ន និងអនាគត។

វគ្គបណ្តុះបណ្តាលជំនាញជណ្តើរយន្តជំនាន់ទី២រៀបចំសហការដោយក្រុមហ៊ុន ជីហ្គៀ គ្រុប វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងអង្គការUNIDOនាព្រឹកថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២៣នៅវិទ្យាស្ថាន ITI។

ទន្ទឹមនឹងការបើកវគ្គថ្មីជំនាន់ទី២ គណៈកម្មការកម្មវិធីជំនាញបច្ចេកទេសក៏បានចែកសញ្ញាបត្រសំរាប់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញជណ្តើរយន្តជំនាន់ទី១ដែលមានចំនួន ១៩នាក់ផងដែរ។

គួររំលឹកថាសិក្ខាកាមជំនាន់ទី១បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជណ្តើរយន្តនេះដោយចំណាយពេលជិត១ឆ្នាំលើការសិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់នៅតាមការដ្ឋានជាមួយអ្នកជំនាញក្រុមហ៊ុន ជីហ្គៀ គ្រុប៕

អំពីជណ្តើរយន្តម៉ាកHYUNDAI៖ https://www.ggear.com.kh/business/elevator/

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh